ព័ត៌មានជាតិ
អាជ្ញាធរថៃ នឹងដោះលែងពលរដ្ឋខ្មែរធ្វើការខុសច្បាប់ ចំនួន ៥ នាក់ នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ
អាជ្ញាធរថៃ នឹងដោះលែងពលរដ្ឋខ្មែរចំនួន ៥ នាក់ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ឲ្យវិលមកកម្ពុជាវិញ នាថ្ងៃអង្គារ សប្ដាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។

សូមបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃទី ១៩ ខែសីហានេះ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន ៥ នាក់ ដែលកំពុងប្រកបរបររកស៊ីខុសច្បាប់នៅប្រទេសថៃ។ ភ្លាមៗ ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ បានឲ្យអនុព័ន្ធការងារចេញទៅដោះស្រាយ និងសម្របសម្រួល និងស្វែងយល់ពីបញ្ហា ដើម្បីស្វែងរកការដោះស្រាយ។
អនុព័ន្ធការងារប្រចាំស្ថានទូត ប្រាប់អ្នកសារព័ត៌មានថា ក្រោមការសម្របសម្រួលដ៏ជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធរថៃ បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរទាំង ៥ រូប អាចវិលមកកាន់កម្ពុជា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ សប្តាហ៍ក្រោយនេះ។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលចង់ធ្វើការនៅប្រទេសថៃ សូមធ្វើជាពលករស្របច្បាប់ទៅតាមទីភ្នាក់ងារក្រុមហ៊ុនឯកជនដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលស្គាល់ជាផ្លូវការ ព្រោះការធ្វើការដោយមិនស្របច្បាប់ មានភាពប្រថុយប្រថាន និងគ្រោះថ្នាក់ និងបាត់បង់អត្ថប្រយោជន៍ ប៉ុន្តែការបម្រើការងារស្របច្បាប់វិញ មិនធ្វើឲ្យពលរដ្ឋខ្មែរមានហានិភ័យការងារ និងទទួលបានអត្ថប្រយោជន៍របស់ប្រទេសជាដៃគូ។
លោកបន្តថា ស្ថានទូតខ្មែរ និងអនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ មិនបានព្រងើយកន្តើយចំពោះសុខទុក្ខរបស់ពលរដ្ឋដែលប្រឈមនឹងបញ្ហាទាំងនេះឡើយ។
បន្ថែមពីនេះ អនុព័ន្ធការងារកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅបរទេស សូមចេញទៅដោយស្របច្បាប់ និងសុវត្ថិភាព ព្រមទាំងទទួលអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមច្បាប់នៅប្រទេសទទួល ដូចនេះពលរដ្ឋខ្មែរអាចចុះឈ្មោះទៅធ្វើការតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


