ព័ត៌មានជាតិ
បើកម៉ូតូលឿនពេក បុកបង្កាន់ដៃស្ពានអ្នកតាវាំងបាក់ករស្លាប់ភ្លាមៗ
ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់និងមានការសោកស្តាយពីក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់តែមួយប៉ព្រិចភ្នែក។
ជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើស្ពានអ្នកតាវាំងតាមបណ្តោយផ្លូវ៣៦៩ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកចរាចរណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី៣០ខែមករានេះជនរងគ្រោះឈ្មោះ នង វ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមCRY មានស្រុកកំណើតភូមិគោករកា ឃុំរាមអណ្តើក ស្រុកគីរីវង្ស ខេត្តតាកែវ បានជិះម៉ូតូម៉ាកស្គូបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BK-4494 បានបើកបរតាមបណ្តោយផ្លូវលេខ៣៦៩តែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច។
លុះមកដល់ចំណុចស្ពានអ្នកតាវាំងស្ថិតនៅភូមិព្រែកថ្មី១បានរេដៃចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យបោកក្បាលទៅនឹងទ្រូងផ្លូវបណ្តាលឲ្យបាក់ករស្លាប់ភ្លាមៗ។

តាមការសន្និដ្ឋានរបស់នគរបាលដោយមានការបញ្ជាក់ពីសាក្សី គឺករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយសារជនរងគ្រោះបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតទាំងយប់ដោយគ្មានការប្តឹងផ្តល់ឡើយ៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


