ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនគាំទ្រការដកមន្រ្តីខំធ្វើការចេញដោយគ្មានមូលហេតុ ក្នុងអាណត្តិថ្មីឡើយ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ នេះ បានចេញមកណែនាំជាថ្មីដល់មន្រ្តីរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីទី៧នេះ ចំពោះការកែទម្រង់ និងការរៀបចំមន្រ្តីនៅតាមស្ថាប័នរបស់ខ្លួន។ សម្តេចតេជោ បានប្រកាសថា សម្តេចគាំទ្រការធ្វើការកែទម្រង់ តែមិនគាំទ្រការដកមន្រ្តីខំធ្វើការចេញដោយគ្មានមូលហេតុនោះទេ។

តាមរយៈបណ្តាញសង្គមតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលសម្តេចបាននិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័ ឲ្យមានការប្រុងប្រយ័ត្នលើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើណ្តាំរបស់សម្តេចកាលពីល្ងាចថ្ងៃ១០ ខែសីហា ឆ្នាំ២០២៣ ពេលជួបជុំ មុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។
ជាមួយនឹងវីដេអូឃឃ្លីបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖«ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។

តាមរយៈវីដេអូឃ្លីបកាលពីដើមអាណត្តិទី៦ ឆ្នាំ២០១៨ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវគោលការណ៍ច្បាស់លាស់នៃកំណែទម្រង់របស់សម្តេច គឺរក្សាចាស់ បង្កើនថ្មី។ បើតាមសម្តេចតេជោ ហ៊ុន សែន ការកែទម្រង់ដែលគ្រាន់តែផ្លាស់ប្តូរមនុស្សធ្វើការ ឬដកអ្នកចាស់ ដាក់អ្នកថ្មី នោះ នឹងធ្វើឲ្យគណបក្សនយោបាយដែលឈ្នះឆ្នោត នឹងស្លាប់មិនខានឡើយ។ សម្តេចតេជោ ប្រធានគណបក្សកាន់អំណាច បានរំលឹកថា ជោគជ័យរបស់សម្តេចតេជោ កន្លងមក គឺរក្សាចាស់ បង្កើនថ្មីនេះឯង គឺតាំងពីចេញពីមនុស្ស៥នាក់ រហូតដល់មនុស្សរាប់លានដើរតាម និងនៅជាមួយសម្តេចរហូតដល់សព្វថ្ងៃនេះ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


