ព័ត៌មានជាតិ
មន្រ្តីក្រសួងកិច្ចការនារី៖ ជនពិការភាពដើរតួសំខាន់ក្នុងការជួយសង្គម និងសេដ្ឋកិច្ច
លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានជួបសំណេះសំណាល សួរសុខទុក្ខស្តាប់បញ្ហាប្រឈាម តម្រូវការជនពិការភាពជាអ្នកបម្រើការងារផ្នែកផ្ដល់សេវាកម្មម៉ាស្សានៅក្នុងក្រុងកំពតខេត្តកំពត កាលពីថ្ងៃទី ០១ ខែ កញ្ញា។

នាជំនួបនេះ លោកស្រី បានលើកថា ជនពិការភាពកម្ពុជាភាគច្រើនទទួលបានឱកាសសិក្សាអប់រំ និងបានបណ្ដុះបណ្ដាលផ្នែកខាងជំនាញវិជ្ជាជីវៈដើម្បីឱ្យពួកគាត់អាចធ្វើការឬប្រកបមុខរបរចិញ្ចឹមជីវិតបានដោយមិនចាំបាច់ដើសុំទានដល់អ្នកដទៃនោះឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ជនពិការភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចការងារសង្គម សេដ្ឋកិច្ច និងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងបានស្នើសុំដល់អាជ្ញាធរ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ជួយបន្តយកចិត្តទុកដាក់លើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាពរបស់ជនពិការភាពឱ្យបានកាន់តែល្អប្រសើរ។

រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា សម្រាប់សមាជិកសមាគមតន្ត្រីសំនៀងជនពិការប្រមាណជាង៧០០នាក់ (ស្ត្រី ២៨៧នាក់)នៅទូទាំងប្រទេស ភាគច្រើនប្រកបរបរម៉ាស្សា (២១ក្រុម) ជាអ្នកចម្រៀង អ្នកតូរ្យតន្ត្រី អ្នកជំនាញដេរប៉ាក់ អ្នកជួសជុលគ្រឿងអេឡិចត្រូនិចជាដើម កំពុងទទួលបានប្រាក់ចំណូលសមរម្យ។
លោកស្រី ញ៉ែម មរកត បានបញ្ជាក់ឱ្យដឹងទៀតថា នាពេលបច្ចុប្បន្នជនពិការភាពមានការតស៊ូប្រឹងប្រែង មិនយកពិការភាពរបស់ខ្លួនធ្វើជាឧបសគ្គជីវិតទេ រហូតអ្នកខ្លះទទួលបានភាពជោគជ័យក្នុងជីវិត និងអ្នកខ្លះក្លាយជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង និងស្ថាប័នផ្សេងៗថែមទៀតផង។
លោកស្រី ក៏បានស្នើដល់អាជ្ញាធរ មន្ត្រីមន្ទីរជំនាញ ពាក់ព័ន្ធសូមជួយបន្តតាមដាន និងយកចិត្តទុកដាក់ជាអាទិភាពក្នុងការជួយលើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាពរបស់ជនពិការភាពឱ្យកាន់តែល្អប្រសើរ។
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


