សន្តិសុខសង្គម
ករណីមន្ត្រីនគរបាលគប់កែវស្រាលើអ្នកចាប់ទឹកកកឲ្យរងរបួស ស្នងការខេត្តកំពត ថា មិនលើកលែងដាច់ខាត
ស្នងការនគរបាលខេត្តកំពត លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ព្រឹកថ្ងៃទី២១ ខែមេសានេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនពាក់ព័ន្ធមន្ត្រីនគរបាលម្នាក់ដែលបានប្រើហិង្សាលើស្ត្រីអ្នកចាប់ទឹកកកបណ្ដាលឲ្យរងរបួស។ លោកស្នងការខេត្តសង្កាត់ធ្ងន់ថា «មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋ នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»។

សូមជម្រាបថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ស្ត្រីម្នាក់ដែលមានឈ្មោះ ថា ទិត្យធូ ជាអ្នកស៊ីឈ្នួលចាប់ទឹកកកឲ្យភ្ញៀវតាមកម្មពិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា បំរើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរងរបួស ត្រូវបានក្រុមកាងារបញ្ជូនទៅសង្រោះបន្ទាន់ភ្លាមៗ។

បើតាមប្រភពប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានមកចាប់ទឹកកកស៊ីឈ្នួលក្នុងកម្មពិធីមួយស្ថិតនៅបុរីកុសល្យ ម៉ីរៀល អ៊ីស្ទេត ឯ.ក. ដែលមហាជនស្គាល់ថា ម្ចាស់បុរីជាឪពុកម្ដាយរបស់ជនបង្កតែម្ដង។ នៅពេលជិតចប់កម្មពិធីទៅហើយ ស្រាប់តែជនសង្ស័យខឹងកែវស្រារបស់ខ្លួនអស់ទឹកកក ក៏ហៅជនរងគ្រោះមកចាប់ទឹកកកឲ្យយូរពេក បែរជាយកកែវស្រាគប់ចំកណ្ដាលមុខតែម្ដង បណ្ដាលរបួសហូរឈាមពេញមុខ និងត្រូវក្រោមភ្នែកខាងឆ្វេង សំណាងល្អដែលមិនត្រូវភ្នែក ទើបក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពបន្តទៀតថា ជុំវិញរឿងនេះ ភាគីជនរងគ្រោះត្រូវជនបង្កសម្របសម្រួលឱ្យជនរងគ្រោះទទួលសំណងដើម្បីបញ្ចប់រឿងចំនួន ២លាន ៥០ម៉ឺនរៀលដែរ តែខាងជនរងគ្រោះមិនព្រម។

បើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ករណីខាងលើជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ ទើបមានការយឺតយ៉ាវក្នុងការទទួលព័ត៍មាន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


