ព័ត៌មានជាតិ
ក្រសួងអប់រំ ផ្ដល់កិច្ចសហប្រតិបត្តិការ សាលារៀននៅប្រទេសម៉ាលី ជាមួយសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ។

ការលើកឡើងនេះ ធ្វើឡើងខណៈ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ Ms EVa Mysliwiec អតីតស្ថាបនិកអង្គការ CDRI និងលោកនាយកសាលា Samdech Hun Sen School Complex នៃប្រទេសម៉ាលី នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ Ms EVa Mysliwiec បានអញ្ជើញមកជាមួយ លោកនាយកសាលា Samdech Hun Sen School Complex ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាលានៅកម្ពុជា។ ឆ្លើយតបទៅនឹងការងារនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការធ្វើកំណែទម្រង់សាលារៀន។

ជាពិសេសផ្ដោតលើ ការបង្រៀនខាងផ្នែកវិធីសាស្ត្រ នៃការបង្រៀន បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការបណ្ដុះសិស្ស នៅក្នុងការលើកកម្ពស់សមត្ថភាពសតវត្សទី២១ ដើម្បីលើកកម្ពស់គុណភាពអប់រំ។ បន្ថែមពីនេះទៅទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការមួយនេះ អាចធ្វើឱ្យប្រទេសទាំងពីរមានឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។

គួររំលឹកថា កាលពីកំឡុងឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជំនួញផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ រដ្ឋធានីនៃប្រទេសម៉ាលី។ សាលានោះត្រូវបានឱ្យឈ្មោះថា Samdech Hun Sen School Complex៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


