ព័ត៌មានជាតិ
ម្តាយចុះជួសសន្ទូងក្នុងស្រែ កូនជ្រកភ្លៀងក្នុងរោង ត្រូវរន្ទះបាញ់ស្លាប់
ក្មេងប្រុសម្នាក់ដែលទើបមានអាយុ ៧ ឆ្នាំ ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម ខណ:ដែលក្មេងប្រុសរូបនេះកំពុងអង្គុយចាំម្តាយនៅក្នុងរោងស្រែដើម្បីជ្រកភ្លៀង។

ករណីគ្រោះធម្មជាតិនេះបានកើតឡើង កាលពី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣ រសៀល នៅចំណុចកណ្តាលវាលស្រែ ក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុក មោងឫស្សី ខេត្ត បាត់ដំបង។
លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា នៅមុនពឹលកើតហេតុ គឺក្មេងប្រុសរងគ្រោះ ឈ្មោះ រិទ្ធី ភុន អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានចុះទៅស្រែជាមួយម្តាយ និងជីដូន ខណ:ដែលមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ។
លោកអធិការបានបន្តថា នៅពេលទៅដល់វាលស្រែ ជីដូន និងម្តាយ ក៏បានចុះស្រែដើម្បីដើរជួសស្រូវសន្ទូងដែលនៅឆ្លោះៗ រីឯក្មេងប្រុសក៏បានចូលទៅអង្គុយជ្រកភ្លៀងនៅក្នុងរោងស្រែក្រោមដើមអំពិល ក៏ស្រាប់តែមានរន្ទះដ៏កំណាចមួយបានបាញ់ទៅលើក្មេងប្រុសបណ្តាលឱ្យស្លាប់នៅក្នុងរោងនោះតែម្តង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចក៏បានចុះទៅពិនិត្យដល់កន្លែង និងបានបញ្ជាក់ថា គឺពិតជាកើតឡើងដោយគ្រោះធម្មជាតិយ៉ាងពិតប្រាកដ៕
អត្ថបទ: សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


