Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​ពី​ដំណើរការ​ប្រព្រឹត្តិទៅ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បំពេញ​បេសកកម្មជា​សេនាធិការឱ្យ​រាជរដ្ឋាភិបាល​​លើ​ការងារ​ដឹកនាំ និងគ្រប់គ្រង់វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំង​វិស័យ​សិប្បកម្ម​និង​ទឹកស្អាត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានមុខងារនិងភារកិច្ចដូចតទៅ៖

-ជា​សេនាធិការ​របស់រាជរដ្ឋាភិបាល​ក្នុងការ​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និង​ផែនការ​រួមរបស់រាជរដ្ឋាភិបាល ក្នុង​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រួម​បញ្ចូល​ទាំង​វិស័យសិប្បកម្មនិងទឹកស្អាត

– ដឹកនាំនិងគ្រប់គ្រង​វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំង​សិប្បកម្មនិង ទឹក​ស្អាត​នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

-រៀបចំគោលនយោបាយនិងកម្មវិធីអភិវឌ្ឍន៍រោងចក្រ សហគ្រាសធុនតូចនិងមធ្យម សិប្បកម្មនិងទឹកស្អាត

– សម្របសម្រួល សហការ និងអនុវត្តការងារ​សិក្សាស្រាវជ្រាវ ពិសោធន៍ និង​អភិវឌ្ឍ​បច្ចេកវិទ្យា វិទ្យាសាស្ត នវានុវត្តន៍ ដើម្បី​គាំទ្រ​និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​រួមបញ្ចូល​ទាំងវិស័យ​សិប្បកម្ម​និងទឹកស្អាត

-ជំរុញ​និងគាំទ្រនវានុវត្តន៍បច្ចេកវិទ្យា តក្កកម្ម គ្រប់គំនិតផ្តួចផ្តើមថ្មីៗ រួមទាំង​សហគ្រិនភាព​ក្នុងវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត

– គ្រប់គ្រង វាយតម្លៃ ទទួលស្គាល់ និង​ផ្តល់វិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្ម ម៉ូដែល​មាន​អត្ថ- ប្រយោជន៍ និងគំនូរឧស្សាហកម្ម

– រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយបច្ចេកវិទ្យានិងនវានុវត្តន៍

– រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយការងារស្តង់ដារូបនីយកម្ម​និងការធានាគុណភាព​ផលិតផល

– ធ្វើជា​អាណាព្យាបាលបច្ចេកទេស​លើសហគ្រាសសាធារណៈ​និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវ បានបង្កើតឡើង​នៅក្រោមសមត្ថកិច្ចរបស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍

– រៀបចំ គ្រប់គ្រង ផ្សព្វផ្សាយ​ការងារមាត្រាសាស្ត

– រៀបចំ គ្រប់គ្រង និងអនុវត្តនយោបាយផ្គត់ផ្គង់ទឹកស្អាត​ដល់ទីក្រុងនិងទីប្រជុំជន

– សហប្រតិបត្តិការ​ជាមួយបណ្តាប្រទេសក្នុងតំបន់ ស្ថាប័ន អង្គការជាតិនិងអន្តរជាតិនានា រួម​ទាំង​វិស័យ ឯកជន ដើម្បី​ជំរុញ​អភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួម​បញ្ចូល​ទាំង​វិស័យសិប្បកម្មនិងទឹកស្អាត។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានរចនាសម្ព័ន្ធដូចតទៅ៖

ក- អង្គភាពថា្នក់ជាតិ

១- ខុទ្ទកាល័យរដ្ឋមន្តី

២- អគ្គនាយកដ្ឋានកិច្ចការទូទៅ

៣- អគ្គនាយកដ្ឋានឧស្សាហកម្ម

៤- អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម

៥- អគ្គនាយកដ្ឋានទឹកស្អាត

៦- អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៧- វិទ្យាស្ថានស្តង់ដារកម្ពុជា

៨- វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៩- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ

១០- អគ្គាធិការដ្ឋាន

១១- នាយកដ្ឋានសវនកម្មផ្ទៃក្នុង

១២- សាខាសមត្ថកិច្ចជំនាញរាជធានី ខេត្ត

ខ- សហគ្រាសសាធារណៈឬគ្រឹះស្ថានសាធារណៈរដ្ឋបាល

សហគ្រាសសាធារណៈ​ឬគ្រឹះស្ថានសាធារណៈ​រដ្ឋបាលដែលស្ថិត​នៅក្រោមអាណាព្យាបាល​បច្ចេកទេស​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

គ- អង្គភាពថ្នាក់ក្រោមជាតិ

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី ខេត្ត។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

អគ្គនាយកដ្ឋាន​និងវិទ្យាស្ថាន​ដឹកនាំដោយអគ្គនាយកមួយរូប និង​អម​ដោយអគ្គនាយករងមួយ​ចំនួនជា​ជំនួយការ។

មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើអគ្គនាយក និងអមដោយ​អនុប្រធាន​មួយចំនួនមាន​ឋានៈស្មើអគ្គនាយករង។

អគ្គាធិការដ្ឋានដឹកនាំដោយ​អគ្គាធិការមួយរូបមានឋានៈស្មើអគ្គនាយក និង​អមដោយ​អគ្គាធិការរង​មួយ​ចំនួនមានឋានៈស្មើអគ្គនាយករងជាជំនួយការ។ នាយកដ្ឋានដឹកនាំដោយប្រធានមួយរូបនិងអមដោយអនុប្រធានមួយចំនួន​ជាជំនួយការ។

សាខា​សមត្ថកិច្ច​ជំនាញរាជធានី​ខេត្ត ដឹកនាំដោយប្រធានមួយរូបនិង​អមដោយ​អនុប្រធាន​មួយ​ចំនួន​ជា​ជំនួយការ។

ប្រធាននិងអនុប្រធានសាខាសមត្ថកិច្ច​ជំនាញ​រាជធានីខេត្ត ត្រូវតែងតាំង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីខេត្ត ដឹកនាំដោយប្រធានមួយរូប អម​ដោយ​អនុប្រធាន​មួយចំនួន​ជាជំនួយការ។

ខុទ្ទកាល័យរដ្ឋមន្រ្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០១៧ ស្តីពីការ​រៀបចំនិង​ការប្រព្រឹត្តទៅ​របស់ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយក រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន អនុក្រឹត្យ​លេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពី​ការរៀបចំនិង​ការប្រព្រឹត្ត​ទៅ​របស់​ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន និងអនុលោមតាម ច្បាប់និងបទប្បញ្ញត្តិជាធរមាន។

អគ្គនាយកដ្ឋានកិច្ចការទូទៅ

អគ្គនាយកដ្ឋានកិច្ចការទូទៅ​មានតួនាទីនិងភារកិច្ច​គ្រប់គ្រងការងាររដ្ឋបាល​ និង​សម្របសម្រួល​សកម្មភាព​គ្រប់ផ្នែក​របស់ក្រសួងនៅថ្នាក់ជាតិ និងរវាង​អង្គភាព​ថ្នាក់ជាតិ​និង​អង្គភាពថ្នាក់​ក្រោម​ជាតិ​​និង​អង្គភាពដែល​ស្ថិតនៅក្រោម​អាណាព្យាបាល​​បច្ចេកទេស។

អគ្គនាយកដ្ឋាន​កិច្ចការទូទៅ មាននាយកដ្ឋានក្រោមឱវាទចំនួន៥ (ប្រាំ)៖

– នាយកដ្ឋានរដ្ឋបាល

– នាយកដ្ឋានបុគ្គលិក

– នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ

– នាយកដ្ឋាននីតិកម្ម

– នាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន។

អគ្គនាយកដ្ឋានឧស្សាហកម្ម

អគ្គនាយកដ្ឋានឧស្សាហកម្ម មានតួនាទីនិងភារកិច្ច​រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និង​ផែនការរួមក្នុងវិស័យឧស្សាហកម្ម។

អគ្គនាយកដ្ឋានឧស្សាហកម្ម មាននាយកដ្ឋានចំនួន៤ (បួន)​និង​មជ្ឈមណ្ឌល​មួយ​មាន​ថ្នាក់ស្មើនាយកដ្ឋាន៖

– នាយកដ្ឋានកិច្ចការឧស្សាហកម្ម

– នាយកដ្ឋានបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្ម

– នាយកដ្ឋានវាយតម្លៃទទួលស្គាល់

– នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម

– មជ្ឈមណ្ឌលផលិតភាពជាតិ។

អគ្គនាយកដា្ឋន​សហគ្រាសធុនតូច​និងមធ្យមនិងសិប្បកម្ម

អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានតួនាទីនិងភារកិច្ចរៀបចំគោល​នយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមលើវិស័យសហគ្រាសធុនតូចនិងមធ្យម និង​សិប្បកម្ម។

-រៀបចំ គ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យ​សហគ្រាស​ធុនតូចនិងមធ្យម និង​សិប្បកម្ម គាំទ្រនិង​លើកស្ទួយ​សហគ្រិនភាព​ក្នុងវិស័យ​សហគ្រាស​ធុនតូច​និងមធ្យម និង​សិប្បកម្ម។

-សហប្រតិបត្តិការជាមួយ​បណ្តាប្រទេស ស្ថាប័ន អង្គការជាតិ​និងអន្តរជាតិនានា ដើម្បី​ជំរុញ​អភិវឌ្ឍន៍ សហគ្រាស ធុនតូច​និងមធ្យម និងសិប្បកម្ម។

-ពិនិត្យ វាយតម្លៃ និងអនុម័តលើគម្រោងវិនិយោគឯកជន លើសហគ្រាសធុនតូច​និងមធ្យម និង សិប្បកម្ម​ដោយ​ផ្ទាល់​ឬដោយ​សហការជាមួយ​ស្ថាប័នពាក់ព័ន្ធ ចុះបញ្ជី​គ្រប់គ្រង​និង​ត្រួតពិនិត្យ​សហគ្រាស​ធុនតូច​និងមធ្យម និង​សិប្បកម្ម។

-លើក​សំណើ សម្របសម្រួល និង​ពិនិត្យតាមដាន​ការអនុវត្តការវិនិយោគ​សាធារណៈក្នុង​វិស័យ​សហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម។

-រៀបចំប្រកាស​អនុញ្ញាតឱ្យសហគ្រាស​ធុនតូចនិងមធ្យម និង​សិប្បកម្មដំណើរការ

វាយតម្លៃ​លើយថាប្រភេទ និងបរិមាណវត្ថុធាតុដើមប្រើប្រាស់របស់​សហគ្រាសធុនតូច​និងមធ្យម និងសិប្បកម្ម តាមបទដ្ឋាន​បច្ចេកទេស

– រៀបចំ​បញ្ជីផលិតផល​នៃសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម

– ផ្តល់លិខិត​បញ្ជាក់នានា​ដែលពាក់ព័ន្ធ​នឹងផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម និង​សិប្បកម្ម​ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មាននាយកដ្ឋានក្រោមឱវាទចំនួន៣ (បី)៖

– នាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម

– នាយកដ្ឋានកិច្ចការសិប្បកម្ម

-នាយកដ្ឋានផែនការនិងជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម។

អគ្គនាយកដា្ឋនទឹកស្អាត

អគ្គនាយកដ្ឋាន​ទឹកស្អាត មានតួនាទី​និងភារកិច្ច កសាង តាក់តែង និង​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងទៀត គោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ ផែនការសកម្មភាព ផែនការមេ សម្រាប់ដឹកនាំគ្រប់គ្រងវិស័យទឹកស្អាត

អគ្គនាយកដ្ឋានទឹកស្អាត មាននាយកដ្ឋានក្រោមឱវាទចំនួន៥ (ប្រាំ)៖

– នាយកដា្ឋនសរុបនិងព័ត៌មាន

-នាយកដ្ឋាន​ផែនការ​និងគ្រប់គ្រងទិន្នន័យ

– នាយកដ្ឋានគោលនយោបាយទឹកស្អាត

-នាយកដ្ឋានបច្ចេកទេសនិងគ្រប់គ្រងគម្រោង

– នាយកដ្ឋានបញ្ញត្តកម្មទឹកស្អាត។

អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីនិងភារកិច្ច រៀបចំ​គោល​នយោបាយ យុទ្ធសាស្ត្រ ផែនទី​បង្ហាញផ្លូវ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែល​បម្រើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

រៀបចំ គ្រប់គ្រង របក​គំហើញ​ដោយវិទ្យាសាស្ត្រ ក្នុងគោលដៅ​បម្រើនិង​អភិវឌ្ឍឱ្យផ្នែកបច្ចេកវិទ្យា ក្នុង​វិស័យ​ឧស្សាហកម្ម ក៏ដូចជាវិស័យនានា ដែលមានតម្រូវការក្នុងការអនុវត្តដែលមានលក្ខណៈជា យុទ្ធសាស្ត្រ ជំរុញនិងគាំទ្របច្ចេកវិទ្យា នវានុវត្តន៍ តក្កកម្ម គ្រប់គំនិត​ផ្តួចផ្តើមថ្មីៗ​នៃវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា​ឌីជីថល ដែល​បម្រើក្នុងវិស័យ​ឧស្សាហកម្មនិងវិស័យផ្សេងទៀត។

អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មាននាយកដ្ឋានក្រោមឱវាទចំនួន៥ (ប្រាំ)៖

– នាយកដ្ឋានគោលនយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

– នាយកដ្ឋានផ្ទេរបច្ចេកវិទ្យា

-នាយកដ្ឋានគ្រប់គ្រងព័ត៌មាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

– នាយកដ្ឋានសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

-នាយកដ្ឋានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ។

វិទ្យាស្ថានស្តង់ដារកម្ពុជា

វិទ្យាស្ថានស្ដង់ដារកម្ពុជា មានតួនាទីនិងភារកិច្ច​រៀបចំស្តង់ដាជាតិ​សម្រាប់ផលិតផល ទំនិញ សម្ភារៈ សេវាកម្ម ការអនុវត្តលើគ្រប់វិស័យប្រតិបត្តិការ និងផ្សព្វផ្សាយ។

វិទ្យាស្ថានស្តង់ដារកម្ពុជា មាននាយកដ្ឋានក្រោមឱវាទចំនួន៤ (បួន)៖

-នាយកដ្ឋានព័ត៌មាន

– នាយកដ្ឋានអភិវឌ្ឍស្ដង់ដារ បណ្តុះបណ្តាល និងពិគ្រោះយោបល់

– នាយកដ្ឋានវិញ្ញាបនបត្រកម្ម

– នាយកដ្ឋានបញ្ញត្តកម្ម។

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វិទ្យាស្ថានជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានថ្នាក់ស្មើអគ្គនាយកដ្ឋាន មានតួនាទីនិងភារកិច្ច​សិក្សា ស្រាវជ្រាវការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យាឬបច្ចេកវិទ្យាឌីជីថល និង​នវានុវត្តន៍ ក្នុងគោលដៅ​បម្រើឱ្យអន្តរវិស័យ ក្នុងនោះវិស័យឧស្សាហកម្ម៤.០ និង​ឧស្សាហកម្មជំនាន់​ក្រោយបន្តបន្ទាប់ទៀត។ ជំរុញនិងលើកទឹកចិត្ត ក្នុងការសិក្សាស្រាវជ្រាវផ្នែក​បណ្តាញ​បញ្ញាសិប្ប​និម្មិត មនុស្សយន្ត និង ស្វ័យប្រវត្តិកម្ម។

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មាននាយកដ្ឋានចំនួន៣ (បី) និងមន្ទីរពិសោធន៍​មួយ​ដែលមានថ្នាក់ស្មើនាយកដ្ឋាន៖

– នាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា

-នាយកដ្ឋានជំរុញអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

– នាយកដ្ឋានបណ្តុះបណ្តាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

-មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

មជ្ឈមណ្ឌល​មាត្រាសាស្ត្រជាតិ

មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិថ្នាក់ស្មើអគ្គនាយកដ្ឋាន មានតួនាទីនិងភារកិច្ច​រៀបចំ​និងអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និងផែនការ​សម្រាប់​អភិវឌ្ឍន៍​ផ្នែកមាត្រាសាស្ត។ ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់​និងបញ្ជាក់ភាពអនុលោម​អំពីទម្ងន់និង​រង្វាស់រង្វាល់ នៃ​ទំនិញផលិត​និងទំនិញ​វេចខ្ចប់​តាមលក្ខខណ្ឌ​លម្អិតនៃ​ទំនិញវេចខ្ចប់​ដែលទាក់ទងនឹង​ផ្នែកមាត្រាសាស្ត្រ។

មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ មាននាយកដ្ឋានក្រោមឱវាទចំនួន៤ (បួន) ដូចខាងក្រោម៖

-នាយកដ្ឋានវិទ្យាសាស្ត្រមាត្រាសាស្ត្រ

– នាយកដ្ឋាននីត្យានុកូលមាត្រាសាស្ត

-នាយកដ្ឋានមាត្រាសាស្ត្រឧស្សាហកម្ម

– នាយកដ្ឋាននីតិកម្មមាត្រាសាស្ត្រ។

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋាន មានតួនាទីនិងភារកិច្ច​ធ្វើអធិការកិច្ចជាប្រចាំទៅ​លើការគ្រប់គ្រង​អង្គភាព​ក្រោម​ឱវាទ​របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍។ ធ្វើរបាយការណ៍​ជូនរដ្ឋមន្ត្រីអំពីការប្រព្រឹត្ត​ទៅរបស់អង្គភាព​ដែលបានធ្វើអធិការកិច្ចរួចហើយ​និងអំពី​មធ្យោបាយ កែលម្អ​ការប្រព្រឹត្ត​ទៅរបស់អង្គភាពទាំងនោះ។

នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅ​នៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និង​សហគ្រាស សាធារណៈ និងអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

សាខាសមត្ថកិច្ចជំនាញរាជធានី​ខេត្ត

សាខាសមត្ថកិច្ចជំនាញរាជធានីខេត្តមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួល​ការងារ​ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូល​ទាំងវិស័យ​សិប្បកម្ម​និងទឹកស្អាត​នៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

អង្គភាពថា្នក់ក្រោមជាតិ

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទី​និងភារកិច្ចដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​ការងារលើវិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូល​ទាំងវិស័យ​សិប្បកម្ម និងទឹកស្អាត នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ ត្រូវបង្កើតឡើង​ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម​លក្ខខណ្ឌ នៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ​បង្កើតសា្ថប័ន ត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម២២ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម២១ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ៥ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម