Connect with us

សន្តិសុខសង្គម

​ប្រធាន​មន្ទីរ​សាធារណការ បញ្ជាក់​ករណី​ទឹកភ្លៀងហូរច្រោះ​ធ្វើឱ្យបាក់លូនៅចំណោតលោកយាយម៉ៅ​

បានផុស

នៅ

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ លោក បូរី វង្សសានិត បានបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣នេះថា ​ករណី​បាក់ស្រុតនៅចំណោតលោកយាយម៉ៅ គឺជាករណីបាក់​លូបេតុងប្រវែងប្រមាណ ៤ ម៉ែត្រ ​ដោយសារជំនន់ទឹក​ភ្លៀង​ហូរច្រោះ​ ស្ថិតនៅកំណាត់​ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបញ្ជាក់ថា ករណីនេះ មិនមានបាក់ស្រុតផ្លូវនោះទេ ​ពោលគឺបាក់លូហើយ ហើយនៅរដូវធ្លាក់​ភ្លៀង​មន្ទីរសាធារណការខេត្តបារម្ភខ្លាចហូរច្រោះ​នៅចិញ្ចើមផ្លូវ ក៏បានយកបាវច្រកខ្សាច់​ទៅទប់នៅ​ចំណុចលូដែលបាក់ កុំឱ្យវាបាក់បន្តទៀត​។

​លោកប្រធានមន្ទីរបញ្ជាក់ថា ​មន្ទីរបានចាត់វិធានការរួចហើយ ​មិនមានការបារម្ភ​សម្រាប់អ្នកដំណើរ​នោះទេ ខណៈមន្ទីរក៏បានជូនដំណឹងទៅក្រសួងរួចហើយដើម្បីឱ្យក្រុមការងារ​នាយកដ្ឋានជំនាញ​ក្រសួងដើម្បីឱ្យគាត់ចុះមកសិក្សាកែលម្អទីតាំងនេះតែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម