ព័ត៌មានជាតិ
សម្តេចក្រហោម ហាមមិនឲ្យមន្ត្រីពន្លត់អគ្គិភ័យយកតួនាទីទៅធ្វើជាអាជីវកម្មឡើយ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានហាមដាច់ខាត មិនឲ្យមានករណីមន្ត្រីអគ្គីភ័យយកតួនាទីរបស់ខ្លួនទៅតថ្លៃជាមួយប្រជាពលរដ្ឋដែលកំពុងជួបប្រទះគ្រោះអគ្គីភ័យនោះឡើយ។

ថ្លែងនៅក្នុងទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២កុម្ភៈនេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល សម្តេចក្រឡាហោម ស ខេង បានប្រសាសន៍ថា «ករណីមានអគ្គីភ័យប្រជាពលរដ្ឋរងគ្រោះ ហៅឡានទឹកទៅជួយអន្តរាគមន៍ តែនៅពេលដែលឡានទឹកទៅដល់ ពុំអាចចូលទៅពន្លត់បានដោយសារស្ថានភាពផ្លូវចូលមានលក្ខណៈមិនអំណោយផល ដល់ការចូលឡានទឹកនិងបាញ់ទឹកពន្លត់នោះទេ ព្រោះតែទីតាំងទាំងនោះជាតំបន់សំណង់អនាធិបតេយ្យ ដែលមានផ្លូវតូចចង្អៀតពិបាកក្នុងការជួយសង្គ្រោះ។ ប៉ុន្តែករណីមួយទៀតនោះ គឺនៅពេលឡានទឹកទៅដល់កន្លែងកើតហេតុហើយ បែរជាមន្ត្រីមួយចំនួនមិនធ្វើការជួយពន្លត់ភ្លាមៗនោះទេ បែរជាទៅតថ្លៃជាមួយម្ចាស់ផ្ទះដែលជាជនរងគ្រោះជាមុនសិន ដែលការប្រព្រឹត្តបែបនេះជាការខុសឆ្គង ដូច្នេះហើយ មន្ត្រីនៅគ្រប់កន្លែងជាពិសេសទីប្រជុំជន និងទីក្រុងត្រូវមើលចំណុចទាំងនេះឡើងវិញ»។
សម្តេចក្រឡាហោម ស ខេង បានបន្តថា «ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ មន្ត្រីស៊ីប្រាក់ខែរដ្ឋ បើទោះបីជាប្រាក់ខែតិចតួចក្តី ក៏ប៉ុន្តែមន្ត្រីមិនត្រូវបំពេញបេសកកម្មដោយយកកាតព្វកិច្ចនេះធ្វើជាអាជីវកម្មរបស់ខ្លួននោះទេ»។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវ និងស្នើដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ដើម្បីធ្វើការត្រួតពិនិត្យលើបញ្ហានេះ ដោះស្រាយរាល់បញ្ហាកុំឱ្យកើតមានការតថ្លៃជាមួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះនេះ។
ទន្ទឹមនឹងនេះ ត្រូវសិក្សាផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់មន្ត្រីដែលចុះបំពេញបេសកកម្ម ធ្វើយ៉ាងណា កុំឱ្យមន្ត្រីទៅតថ្លៃ ជាមួយប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ព្រោះពលរដ្ឋដែលកំពុងតែរងគ្រោះបានប្រាក់មកពីណាដើម្បីផ្តល់សេវាបង់ថ្លៃការពន្លត់អគ្គីភ័យនោះទេ ក្នុងពេលដែលទ្រព្យសម្បត្តិរបស់ខ្លួនកំពុងតែត្រូវបានភ្លើងឆេះ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


