ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ប្រាប់អ្នករិះគន់ថា ក្រសួងតាមដានជាប់ជាប្រចាំលើបញ្ហាសំណង់នៅនៅវត្តភូម៉ានហ្វា ប្រទេសថៃ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹង ដើម្បីបញ្ជាក់ដល់អ្នករិះគន់ថា ករណីសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើសកម្មភាព នៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប់ជាប្រចាំ តាំងពីករណីនេះ ផ្ទុះឡើងអំឡុងឆ្នាំ២០២១មកម្ល៉េះ។
ក្រសួងវប្បធម៌ចេញសេចក្ដីជូនដំណឹងបែបនេះ ក្រោយសាធារណមតិបានរិះគន់ចំពោះក្រសួងវប្បធម៌ ចំពោះករណីភាគីថៃបានសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ដែលមានរូបរាងដូចប្រាសាទអង្គរវត្តរបស់កម្ពុជា។

សេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌សរសេរបញ្ជាក់ថា រាល់ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយក្រសួងវប្បធម៌ បានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។
រាល់ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យនិងចរចា គឺក្រសួងវប្បធម៌មានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវទង្វើចម្លងអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជា ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេសការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិ ក្នុងករណីដែលត្រូវប្រកាន់យក។

តាមរយៈសេចក្តីជូនដំណឹង ក្រសួងវប្បធម៌បានបញ្ជាក់ថា កិច្ចការនេះក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញនិងការទូត។ ក្រសួងវប្បធម៌ ក៏បានអរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់សារធារណជន និងការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លរបស់កម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


