ព័ត៌មានជាតិ
អនុប្រធានទី២ ព្រឹទ្ធសភា ចុះសួរសុខ ទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ
កណ្តាល ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន២១១គ្រួសារ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជា ពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមកិត្តិសង្គហបណ្ឌិតអនុប្រធានទី២ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពី ស្ថានភាពទូទៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខថា ទោះបីប្រទេសជាតិត្រូវប្រឈមក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩នេះ។

បច្ចុប្បន្នប្រទេសកម្ពុជាពុំទាន់មានប្រជាជនណាម្នាក់បាត់បង់ជីវិតដោយសារជំងឺនេះទេ។ ទោះបីយ៉ាងនេះក្តី កម្ពុជានៅតែប្រឈមនឹងហានិភ័យខ្ពស់នៅឡើយចំពោះជំងឺរាតត្បាតមួយនេះ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ដោយរស់នៅតាមបែបគន្លងថ្មី និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន២១១គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន៣០គីឡូក្រាម ពងមាន់ ៣០គ្រាប់។ ដោយឡែក សិស្សានុសិស្សចំនួន៣០នាក់ នៅក្នុងសមាគមកុមារនៃក្តីសង្ឃឹមកម្ពុជា ម្នាក់ៗទទួលបានកាបូបស្ពាយសម្រាប់ដាក់សម្ភារសិក្សាចំនួន០១ សម្លៀកបំពាក់សិក្សា០១កំប្លេ និងសម្ភារសិក្សាមួយចំនួនទៀត៕
ដោយ ៖ ប៉ាល់សុង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


