ព័ត៌មានជាតិ
អ្នកប្រកបរបរធ្វើបង្គីខេត្តកំពតសម្រេចចិត្តបោះបង់អាជីពដោយសារគ្មានទីផ្សារ
អាជ្ញាធរឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា ប្រជាពលរដ្ឋដែលប្រកបរបរធ្វើបង្គីលក់នេះមានការលំបាកដោយគ្មានការគាំទ្រផ្នែកផ្សារ ហើយរកប្រាក់ចំណូលបានតិច ដោយសារតែឫស្សីកាន់តែមានតម្លៃថ្លៃ ខណៈតម្លៃបង្គីឡើងថ្លៃបានតិចតួចបំផុត។

ដោយសារពួកគាត់មានការព្រួយបារម្ភថា បើសិនមិនមានការខាងផ្នែកទីផ្សារជួយគាំទ្រឲ្យប្រសើរឡើងនោះទេ បង្គីអាចនឹងបាត់បង់ដោយសារប្រជាពលរដ្ឋប្រឈម នឹងឈប់ធ្វើបង្គីលក់បន្តទៀតហើយ។
ប្រជាពលរដ្ឋជាអ្នកប្រកបរបធ្វើបង្គីលក់ឈ្នះអ្នកស្រី ជុំ សារ៉ុម រស់នៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពតបានលើកឡើងថាសព្វថ្ងៃពួកគាត់ធ្វើបង្គីលក់ដើម្បីស្រួលជីវភាពគ្រួសារ អ្នកស្រីចេះធ្វើបង្គីនេះតាំងពីនៅវ័យកុមារភាព ចេះតពីឪពុកម្តាយរហូតមកដល់សព្វថ្ងៃនេះ។
ប្រជាពលរដ្ឋដែលធ្វើបង្គីបាន ដើម្បីគេត្រូវប្រើប្រាស់ដោយដើមឫស្សីពកដែលដុះនៅតាមតំបន់ព្រៃភ្នំ ហើយត្រូវការឈើសម្រាប់ប្រើប្រាស់ក្នុងបង្គី ព្រមទាំងវល្លិ៍សម្រាប់ធ្វើដៃបង្គីក្នុងមួយថ្ងៃអ្នកស្រីអាចធ្វើបង្គីបានចាប់ពីចន្លោះ ៣ គូរទៅ៥គូក្នុងមួយថ្ងៃ។

រីឯចំណែកអ្នកស្រី ងឹន ភាព ដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា បានលើកឡើងឱ្យដឹងដែរថា កាលពីជំនាន់គាត់នៅក្មេងៗ ប្រកបរបរធ្វើបង្គីអាចរកប្រាក់ចំណេញបានគួរសម ដោយសារដើមឬស្សីដែលគ្រឿងសម្រាប់ធ្វើបង្គីអាចទៅរកបានដោយខ្លួនឯងនាពេលបច្ចុប្បន្ន នេះ អ្នកធ្វើបង្គីត្រូវការទិញដើមឫស្សីមកពីគេ ហើយតម្លៃឫស្សីដែលលក់ក៏បានឡើងថ្លៃរហូត ចាប់ពី១ដើម៥០០រៀល មក៧០០រៀល បានឡើងថ្លៃទៅដល់ ៨០០រៀលក្នុងមួយដើម។
សព្វថ្ងៃអ្នកស្រីធ្វើបង្គីស្រួលទៅលក់ ប៉ុន្តែតម្លៃបង្គីមិនសូវបានថ្លៃនោះទេ ហើយចំពោះតម្លៃបង្គីដែលអាចដាក់អំបិលធំមួយគូ លក់បាន ១៥,០០០រៀលតែប៉ុណ្ណោះ។

លោក សួន ស៊ូន មេភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ បានបញ្ជាក់ឱ្យដឹងថា កាលពីមុនប្រជាពលរដ្ឋរស់នៅភូមិលោក មានអ្នកធ្វើបង្គីប្រមាណជាង ១០០គ្រួសារ ប៉ុន្តែដោយសារបង្គីពិបាកធ្វើផងតម្រូវក៏បានធ្លាក់ចុះផង ដូច្នេះហើយឫស្សីក៏ចេះតែឡើងថ្លៃនោះ បានធ្វើឱ្យប្រាក់ចំណេញពីការធ្វើបង្គីបានតិចទួច។
ទន្ទឹមជាមួយនឹងបច្ចុប្បន្ននេះគឺសំបូរការងារផងនោះ ប្រជាពលរដ្ឋបានបោះបង់ក្នុងការប្រកបរបរធ្វើបង្គី អស់មួយចំនួនធំពេកហើយ។
លោក សួន ស៊ូន មេភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជួយគាំទ្រផ្នែកទីផ្សារ ដល់ប្រជាពលរដ្ឋ និងជួយរកទីផ្សារសម្រាប់លក់បង្គីឱ្យបានល្អ ដើម្បីឱ្យពលរដ្ឋក្នុងភូមិមានចិត្តចង់ធ្វើបង្គីទៅថ្ងៃមុខបន្តទៀត។

បើយោងតាមការលើកឡើងនិងបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅភូមិវត្តពោធិ៍ថា នៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងភូមិដែលប្រកបរបធ្វើបង្គីមានចំនួន ២ ប្រភេទ គឺបង្គីខ្នាតធំសម្រាប់ដាក់អំបិល និងបង្គីខ្នាតតូចធម្មតាសម្រាប់ដាក់អាចម៍ដី។
ប្រជាពលរដ្ឋលើកឡើងពួកគាត់ថាបើមានតម្រូវការក៏អាចធ្វើជាបង្គីតាំងសម្រាប់ដាក់ផ្លែឈឺផ្សេងៗបានទៀតផង៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


