ព័ត៌មានជាតិ
លោក ហេង សួរ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីព បង្កើតឡើងការពារប្រយោជន៍កម្មករ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គូសបញ្ជាក់ថា កម្ពុជា គឺជាឋានសួគ៌របស់សហជីព បង្កើតឡើងដើម្បីការពារប្រយោជន៍ដល់កម្មករ។

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបសំណេះសំណាលការងារជាមួយ សហភាព និងសហព័ន្ធសហជីព ចំនួន ២០៥ នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីគោលដៅរួមរបស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតដែលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣។

លោក ហេង សួរ គូសបញ្ជាក់ថា «កម្ពុជា គឺជាឋានសួគ៌របស់សហជីពដែលបង្កើតឡើងដើម្បីការពារប្រយោជន៍ដល់កម្មករ ដែលជាមធ្យមនៅរោងចក្រមួយមានសហជីពមិនតិចជាង ៣ ផ្សេងគ្នានោះទេ។ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃទំនាក់ទំនង និងចំណងមិត្តភាពស្អិតរមួតរវាងភាគីទាំងពីរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតឱកាសជំនួបជាលក្ខណៈដាច់ដោយឡែក និងជាក្រុមប្រមូលផ្ដុំឲ្យបានញឹកញាប់ជាមួយគ្នា»។

សម្រាប់ លោក ហេង សួរ ភាពសុខុដុមនីយកម្មក្នុងវិជ្ជាជីវៈកាត់ដេរវាយនភណ្ឌ និងផលិតផលធ្វើដំណើរនេះ ទាមទារឲ្យគ្រប់ភាគីទាំងសហជីពតំណាងឲ្យកម្មករនិយោជិតយល់ពីក្របខណ្ឌគតិយុត្តិ និងកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវបានកំណត់ដើម្បីរក្សាប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។ ហើយជំនួបនេះ គឺជាជំនួបទ្រង់ទ្រាយធំលើកទី ១ រវាងសហជីពគ្រប់និន្នាការ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងដើមអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល។

លោក ហេង សួរ គូសបញ្ជាក់បន្ថែមថា សហជីព គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត។ ហើយការនេះ តម្រូវឲ្យសហជីពទាំងអស់ ត្រូវពង្រឹងគុណវុឌ្ឍ សមត្ថភាព ដើម្បីចូលរួមកសាងបរិយាកាសអាជីវកម្មមួយដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនកម្មករនិយោជិតយូរអង្វែង។

បើតាម លោករដ្ឋមន្ត្រី វប្បធម៌ជជែកពិភាក្សាគ្នាក្នុងនាមក្រុមគ្រួសារតែមួយ ការជជែកត្រង់ទៅត្រង់មករវាងសហជីព និងក្រសួងការងារ គឺជាយន្តការដ៏ល្អបំផុត ដើម្បីឲ្យវិស័យការងារនៅកម្ពុជាកាន់តែរឹងមាំ និងជាម្លប់ដ៏ត្រជាក់ប្រកបដោយភាពទាក់ទាញសម្រាប់រក្សាការវិនិយោគដែលមានស្រាប់ និងការចាប់យកឱកាសវិនិយោគថ្មីៗ បន្ថែមទៀត។

គួរជម្រាបថា ក្រៅពីជំនួបដ៏មានអត្ថន័យ និងខ្លឹមសារនេះ ក៏មានគោលបំណងរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដែលមិនអាចខ្វះបានក្នុងការជួយជ្រោមជ្រែង និងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងភាពសុខដុមនីយកម្មក្នុងវិស័យការងារនៅកម្ពុជាដែរ។

ក្រោយបញ្ចប់ការសំណេះសំណាល សហជីពទាំងអស់ ក៏បានចូលរួមអាហារសាមគ្គី និងច្រៀងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយផងដែរ៕
អត្ថបទ ៖ ពិសី







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ