ព័ត៌មានជាតិ
អង្គការភ្លែនអន្តរជាតិ គាំទ្រភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងយុគសម័យឌីជីថល
អង្កការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយយុវជនមួយក្រុម រៀបចំការសម្តែងរបស់យុវជន ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នា គាំទ្រភាពជាអ្នកដឹកនាំរបស់ក្មេងស្រ្តីក្នុងយុគសម័យឌីជីថល»។

ការសម្តែងនេះ មានគោលបំណងដើម្បីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនដែលមកពីស្ថាប័នឯកជន ស្ថានទូត ទីភ្នាក់ងារអង្កការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីគាំទ្រដល់ក្មេងស្រីក្នុងការដើរតួជាអ្នកដឹកនាំ ក្នុងយុគសម័យឌីជីថលនេះ។
លោកស្រី ហ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា កុមារី និងស្ត្រីវ័យក្មេងនៅមិនទទួលបានមុខតំណែងជាអ្នកដឹកនាំទាំងក្នុងវិស័យសាធារណៈនិងឯកជន។ តំណាងស្ត្រីមិនគ្រប់គ្រាន់ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត គឺជាផលវិបាកមួយទៀតនៃវិសមភាពយេនឌ័រ។ ការទទួលបានការអប់រំនៅតែជាបញ្ហាប្រឈមសម្រាប់ស្ត្រី។ លទ្ឋភាពក្នុងការទទួលបានការអប់រំខ្ពស់ នៅតែជាឧបសគ្គសម្រាប់ក្មេងស្រីជាច្រើន ហើយប្រសិនបើមិនអាចទៅសាលាដើម្បីទទួលការអប់រំខ្ពស់ ស្រ្តីវ័យក្មេងជាច្រើនមិនអាចទទួលបានឱកាសកាន់តំណែងជាអ្នកដឹកនាំនោះទេ។

លោកស្រី ក្លិននេក បានពន្យល់ថា ឧបសគ្គមួយទៀតរបស់ក្មេងស្រី គឺការរៀបអាពាហ៍ពិពាហ៍វ័យកុមារ។ យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១ -២០២២ ក្មេងស្រី១៩% និងស្ត្រីវ័យក្មេងដែលមានអាយុក្រោម១៨ឆ្នាំ, ក្មេងប្រុស និងបុរសវ័យក្មេងចំនួន ៦% ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍។ លើសពីនេះទៀត ក្មេងស្រីដែលមានអាយុ ១៥ឆ្នាំចំនួន១,៨% ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍។ យោងតាមសិក្ខាសាលាពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងយុវជន រួមទាំងស្ត្រីវ័យក្មេងនៅខេត្តសៀមរាប រតនគិរី និងខេត្តស្ទឹងត្រែង មានឫសគល់បញ្ហាជាច្រើនដែលធ្វើឱ្យមានការរៀបអាពាហ៍ពិពាហ៍វ័យកុមារ រួមមាន កង្វះចំណេះដឹង និងព័ត៌មានស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ឋិដែលអាចនាំឱ្យកេ្មងស្រី និងស្រ្តីវ័យក្មេងមានផ្ទៃពោះ ហើយបន្ទាប់មកបង្ករឱ្យអាពាហ៍ពិពាហ៍ និងបោះបង់ការសិក្សា ក៏ដូចជាកង្វះចំណេះដឹង និងព័ត៌មានទាក់ទងនឹងសិទ្ធិរបស់ក្មេងស្រីក្នុងការសម្រេចចិត្ត និងការរៀបចំផែនការគ្រួសារ។
លោកស្រី ភ្វីននេត បានពន្យល់ថា៖ “បទដ្ឋាន ទំនៀមទំលាប់សង្គមតឹងតែង ជាពិសេសសម្រាប់ក្មេងស្រីជនជាតិដើមភាគតិច ដែលរៀបការនៅអាយុ ១៤ ឬ ១៥ ឆ្នាំ។ លើសពីនេះទៀត នៅពេលដែលគ្រួសាររបស់ពួកគេក្រីក្រ ពួកគេប្រហែលត្រូវរៀបអាពាហ៍ពិពាហ៍ដើម្បីកាត់បន្ថយហិរញ្ញវត្ថុរបស់គ្រួសារឬមានសមាជិកបន្ថែមទៀត ក្នុងការរកប្រាក់ចំណូលក្មេងស្រី និងស្ត្រីវ័យក្មេងប្រឈមមុខនឹងការរើសអើងភេទ។ ជំនឿបែបប្រពៃណី ដែលមិនឱ្យតម្លៃលើ សមត្ថភាព និងសក្តានុពលរបស់ស្ត្រី គឺជាឧបសគ្គ ដែលមើលមិនឃើញចំពោះការចូលរួមយ៉ាងសកម្ម របស់ពួកគេ។ ជាការពិតណាស់ដែលស្ត្រីវ័យក្មេងជឿថា ពួកគេមានសមត្ថភាពតិចជាងបុរស និងមិនសូវសក្តិសមក្នុងតួនាទីនយោបាយ និងអភិបាលកិច្ច។

កញ្ញា ស្រីនិច្ច ជាក្មេងស្រីកាន់តួនាទីជំនួសលោកស្រីនាយិកាប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា សម្រាប់មួយថ្ងៃ មកពីខេត្តសៀមរាប បានលើកឡើងថា «មនុស្សភាគច្រើនបានប្រាប់ខ្ញុំថា ខ្ញុំមិនអាចធ្វើអ្វីបានទេ ព្រោះខ្ញុំជាជនមានពិការភាពនិងជាក្មេងស្រី។ ក្មេងស្រីមិនមែនជាបន្ទុកដល់សង្គមនោះទេ។ ផ្ទុយទៅវិញ នាងគឺជាផ្នែកមួយក្នុងសង្គមដែលកំពុងអភិវឌ្ឍន៍ និងដោះស្រាយបញ្ហា។ មធ្យោបាយល្អដ៏ប្រសើរក្នុងការអភិវឌ្ឍប្រទេស ក៏នៅពេលដែលបុរសនិងស្ត្រី ជាពិសេសក្មេងស្រីសហការគ្នាយ៉ាងខ្លាំង និងសកម្មដោយមានស្មើភាពគ្នា”។
សូមបញ្ជាក់ថា ទិវាអន្តរជាតិក្មេងស្រី ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា ដើម្បីទទួលស្គាល់សិទ្ធិរបស់ក្មេងស្រី និងបញ្ហាប្រឈមដែលក្មេងស្រីជុំវិញពិភពលោកជួបប្រទះ និងផ្ដោតសំខាន់លើការលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី និងការបំពេញសិទ្ឋិមនុស្សរបស់ពួកគេ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


