ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍នៅអ៊ីស្រាអែលមានភាពស្ងប់ស្ងាត់ និស្សិតខ្មែរទាំងអស់មានសុវត្ថិភាព
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានធ្វើបច្ចុប្បន្នភាព ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល សម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖

ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។

ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។
ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតកំពុងតាមដានជាប្រចាំនិងទាក់ទងជាមួយសិស្ស និស្សិត ទាំងអស់ជាប់ជានិច្ចដើម្បីដឹងពីបញ្ហារបស់ពួកគេហើយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលានៅពេលមានសេចក្តីត្រូវការ។
ទី៤៖ រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចដល់សិស្ស និស្សិត ទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល សូមគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីដើម្បីសុវត្ថិភាពរបស់បងប្អូន និងសូមក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាស្ងប់ចិត្តចំពោះស្ថានការណ៍នេះពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខចាត់ទុកសុវត្ថិភាពរបស់សិស្សនិស្សិតខ្មែរទាំងអស់ជាអាទិភាពខ្ពស់បំផុត៕

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


