Connect with us

ព័ត៌មានជាតិ

ថ្ងៃសៅរ៍សប្តាហ៍នេះ ស្ថានទូតបារាំង រៀបចំពិព័រណ៍ «ផ្សារបារាំង» ឱ្យសាធារណជនចូលរួមដោយសេរី

បានផុស

នៅ

ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំពិព័រណ៍ «ផ្សារបារាំង» ជាថ្មីម្តងទៀត នៅទីតាំងឧទ្យានរបស់ស្ថានទូតផ្ទាល់តែម្តង
ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច ។

ពិព័រណ៍ “ផ្សារបារាំង” គឺផ្តួចផ្តើមឡើងដោយជនជាតិបារាំងដែលរស់នៅកម្ពុជា និងធ្វើឡើងស្ដី​អំពី​វប្បធម៌ ការ​ច្នៃប្រឌិត ការតាំងពិព័រណ៍អាហារ​ សិល្បៈផ្សេងៗ និង​សុខុមាលភាព​ បើកឱកាសឱ្យពលរដ្ឋកម្ពុជា បានទស្សនា និងស្វែងយល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា កម្មវិធីនេះ មានស្តង់ពិព័រណ៍ជាង ៧០ និងមានរៀបចំម៉ាស៊ីនត្រជាក់ ក្នុងបរិវេណដ៏ធំ អាចឱ្យសាធារណជន រីករាយនឹងការភ្លក់អាហារ និងថែមទាំងអាចចូលរួមសកម្មភាពកីឡារបស់ Decathlon Cambodia សកម្មភាពវប្បធម៌ ហត្ថកម្ម អាហារបែបសិល្បៈ រួមនឹងសកម្មភាពកម្សាន្តជាច្រើនទៀត សម្រាប់មនុស្សគ្រប់វ័យ។

ក្រៅពីកម្សាន្តដោយការភ្លក់អាហារ និងសកម្មភាពផ្សេងបានហើយ នៅអាចទស្សនាទីធ្លាដ៏ស្រស់ស្អាតនៃ ឧទ្យានជាតិដ៏ធំជាងគេ ក្នុងក្រុងភ្នំពេញ បានទៀតផង។

សូមបញ្ជាក់ថា បើទោះបីជាកម្មវិធីនេះ បញ្ចប់នៅម៉ោង ៦រសៀល ប៉ុន្តែនៅចុងម៉ោងដែលអនុញ្ញាតឱ្យចូលបាន គឺមិនត្រូវឱ្យលើស ម៉ោង ៥:៣០នាទីល្ងាចឡើយ។ កម្មវិធីពិព័រណ៍នេះ បើកឱ្យចូលរួមដោយសេរី ប៉ុន្តែស្ថានទូត មិនអនុញ្ញាត​ឱ្យយកកាតាប ឬកាបូប និងសម្ភារសំពីងសំពោងចូលឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម