ព័ត៌មានជាតិ
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម
កំពង់ចាម ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយលោក អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាជាមួយអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និងនាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកកងមាស និងស្រុកកោះសូទិន មកពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅសាលាខេត្តកំពង់ចាម។

ការជួបពិភាក្សាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីប្រមូលនូវបញ្ហាប្រឈម និងសំណូមពរនានាពីអង្គវេទិកាថ្នាក់ស្រុកនៅស្រុកកងមាស និងស្រុកកោះសូទិន កាលថ្ងៃទី០២ និងទី០៣ ខែកុម្ភៈ ឆ្នាំ២០២១រួចមក។
នៅក្នុងឱកាសនោះបន្ទាប់ពីក្តាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈអភិ បាលខេត្តកំពង់ចាម រួចមក ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានមាន ប្រសាសន៍ថា គោលបំណងដែលគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះមកជួបជាមួយនឹងអាជ្ញាធរខេត្តនាពេលនេះគឺ ដើម្បីឈ្វេងយល់ និងនាំយកនូវបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកកងមាស និងស្រុកកោះសូទិនពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជា៖១-ស្ថានភាពជំងឺកូវីដ១៩(Covid-19) ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ។ ២-ការកំណត់អត្តសញ្ញា ណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពល រដ្ឋ។ ៣-ការអនុវត្តគោលនយោយបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចនៅមូលដ្ឋាន។ ៤-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងទៅដូចជា៖ អត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ។៥- ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ នៅមូលដ្ឋាននាពេលកន្លងទៅ។៦-បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។ទី៧-បញ្ហាផ្សេងៗ មកជម្រាប់ជូនអាជ្ញាធរខេត្ត ដើម្បីពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនាមក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម អ៊ុក ប៊ុនឈឿន ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងឡាយ ដែលអាជ្ញាធរថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ហើយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានធ្វើការផ្តាំផ្ញើផងដែរដល់អាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់សូមយកចិត្តទុកដាក់ពង្រឹងវិធានការ អនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព និងយកចិត្តទុកដាក់ជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ គ្រួសារក្រីក្រដែលជួបការលំបាក។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចូលរួម និងប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ១៩ នឹងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានដាច់ខាត ដើម្បីសុវត្ថិភាព សុខភាពយើងទាំងអស់គ្នា។
ដោយឡែកនៅនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ គណៈប្រតិភូក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ ក្នុងសហគមន៍ដាំបន្លែសុវត្ថិភាពភូមិកោះរកាក្នុង ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានមី០១កេះ និងក្រមា០១៕
ដោយ ៖ ប៉ាល់ សុង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


