ព័ត៌មានជាតិ
ប្រឡងបាក់ឌុបឆ្នាំនេះយកគោលការណ៍ធំ ៤ ធានាយុត្តិធម៌ បេក្ខជនអស់ចិត្តទទួលយកលទ្ធផល
ដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃ ០៦ វិច្ឆិកា ២០២៣ នឹងត្រូវប្រព្រឹត្តិទៅតាមគោលការណ៍សំខាន់ចំនួន ៤។ នេះបើតាមការគូសបញ្ជាក់ពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានាសន្និសីទនៅរសៀលនេះ។

គោលការណ៍ទាំង ៤ ដែលលោករដ្ឋមន្រ្តីបានលើកឡើងនោះគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
លោក ហង់ជួន ណារ៉ុន បាអះអាងថា ការដាក់ចេញគោលការណ៍ទាំង ៤ ដើម្បីធានាសុក្រិត្យភាពនៃការប្រឡងពោលគឺ «អ្នកចេះជាប់»។ លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវមានជំនឿជឿជាក់លើសមត្ថភាពខ្លួនឯង ដែលបានពីការប្រឹងប្រែងរៀនសូត្ររយៈពេល ១២ ឆ្នាំកន្លងមកនេះ។
លោករដ្ឋមន្រ្តីក៏ក្រើនរំលឹកដល់បេក្ខជនប្រឡង ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរដោយមិនត្រូវលាក់ទុកឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលមណ្ឌលប្រឡងឬបន្ទប់ប្រឡងដាច់ខាត។ លោករដ្ឋមន្ត្រីព្រមាននឹងមិនលើកលែង ដោយលើកឡើងឧទាហរណ៍ស្រាប់កន្លងទៅមានការប្រកាសដាក់ឲ្យបេក្ខជនមួយចំនួនធ្លាក់ដោយស្វ័យប្រវត្តិដោយសារល្មើសមិនគោរពតាមគោលការណ៍នៃការប្រឡង។
ទាក់ទងវិញ្ញាសាប្រឡងនៅឆ្នាំនេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថារៀបចំសមស្របតាមកម្មវិធីសិក្សា។ បើតាមលោករដ្ឋមន្រ្តី ដូចបណ្តាឆ្នាំមុនៗការប្រឡងមានចំនួន ៧ មុខវិជ្ជា។ ក្នុងនោះមានវិញ្ញាសារជម្រើសដែលក្រសួងកំណត់យកមានមុខវិជ្ជាប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត និងមុខវិជ្ជាផែនដីវិទ្យានិងបរិស្ថានវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម។
ចំណែកប្រធានវិញ្ញាសាប្រឡងមានពីរប្រភេទគឺប្រធានវិញ្ញាសាចម្លងតាមក្តារខៀន និងប្រធានវិញ្ញាសាចែកជូនដល់បេក្ខជន។
ការប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡងនៅថ្ងៃ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១ ៣៧៩ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣ នាក់។
មណ្ឌលសម្រាប់រៀបចំការប្រឡងមានចំនួន ២២៧ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៧២ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១៥៥ មណ្ឌល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


