ព័ត៌មានជាតិ
នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ ជាគោលការណ៍សិទ្ធិមនុស្ស ដែលត្រូវតែគោរព ប៉ុន្តែបើមនុស្សប្រព្រឹត្តកំហុស ត្រូវតែមានទោស
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ ជាគោលការណ៍សិទ្ធិមនុស្ស “Human Rights” ត្រូវតែគោរព និងការពារ ប៉ុន្តែបើមនុស្សប្រព្រឹត្តកំហុស “ Human Wrong” ត្រូវតែប្រឈម និងទទួលខុសត្រូវ តាមផ្លូវច្បាប់ ម្យ៉ាងទៀត ប្រជាធិបតេយ្យ មានគោលការណ៍រួម ប៉ុន្តែមិនមានស្តង់ដាររួម ដែលតម្រូវឱ្យប្រទេសទាំងអស់ ត្រូវតែអនុវត្តឱ្យបានដូចគ្នានោះទេ។
ការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើឡើងតាមរយៈសេចក្តីសង្ខេបព័ត៌មានមួយ ស្តីពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាក្នុងឆ្នាំ២០២០ ចេញផ្សាយនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏ដូចជាឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់នានា របស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល។
អ្នកនាំពាក្យពន្យល់ថា របាយការណ៍ចោទប្រកាន់ ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ ព្រោះថា របាយការណ៍ទាំងនេះ គ្រាន់តែធ្វើការប្រមូលបូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋាន តែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលំអិត ដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។ ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅ ដែលគេមានរបៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាន និងចោទប្រកាន់ថា ជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើ និងធ្វើការពិចារណារលើទិដ្ឋភាព និងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើតជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ។
បើតាមអ្នកនាំពាក្យ ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនៈមួយជ្រុង និងជួបសម្ភាសន៍ជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួន ដែលជាបក្សពួករបស់ខ្លួន និងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួម និងធាតុចូលពីតំណាងរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងការសន្និដ្ឋានក្នុងរបាយការណ៍នេះ មិនមានលក្ខណៈជាវិទ្យាសាស្ត្រ មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាននោះទេ ហើយការចេញរបាយការណ៍បែបនេះ អាចនឹងនាំឱ្យមានគ្រោះថ្នាក់ និងអស្ថិរភាពក្នុងសង្គម ព្រោះថារបាយការណ៍នេះហាក់ដូចជា ការពារនិងលើកទឹកចិត្តដល់ក្រុមប្រឆាំង ដែលតែងតែធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដែលរៀបចំឧបត្ថម្ភ និងគាំទ្រដោយចលនា និងអង្គការចាត់តាំងខុសច្បាប់នៅខាងក្រៅ ឱ្យកាន់តែធ្វើសកម្មភាពបន្ថែមទៀត ដោយមិនខ្លាចច្បាប់ និងសមត្ថកិច្ច បង្ករភាពចលាចលក្នុងសង្គម ដើម្បីសម្រេចឲ្យបាននូវមហិច្ឆតា នយោបាយរបស់ខ្លួន ហើយដែលនេះមិនមែនជាការអនុវត្តនូវសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ។
អ្នកនាំពាក្យបញ្ជាក់យ៉ាងនេះថា “នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ ជាគោលការណ៍សិទ្ធិមនុស្ស “Human Rights” ត្រូវតែគោរព និងការពារ ប៉ុន្តែបើមនុស្សប្រព្រឹត្តកំហុស “ Human Wrong” ត្រូវតែប្រឈម និងទទួលខុសត្រូវ តាមផ្លូវច្បាប់។ ប្រជាធិបតេយ្យ មានគោលការណ៍រួម ប៉ុន្តែមិនមានស្តង់ដាររួម ដែលតម្រូវឲ្យប្រទេសទាំងអស់ ត្រូវតែអនុវត្តឱ្យបានដូចគ្នានោះទេ ពោលគឺ ការអនុវត្តត្រូវមានភាពបត់បែន និងប្រែប្រួលទៅតាមបរិបទ និង គុណតម្លៃនៃប្រទេស និងតំបន់នីមួយៗ ដោយតម្កល់នូវប្រយោជន៍ជាតិខ្លួនជាធំ។ ដូច្នេះការវាយតម្លៃពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសមួយ ដែលប្រកបដោយភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ មិនលំអៀងនោះ គឺត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍រួមផង ព្រមទាំងបរិបទនិងគុណតម្លៃ នៃប្រទេស និងតំបន់នោះផងដែរ និងមិនត្រូវវាយតម្លៃដោយផ្តោតតែទៅលើសិទ្ធិណាមួយ ហើយបំភ្លេចចោលនូវវឌ្ឍនភាពនៃការអនុវត្តសិទ្ធិដទៃទៀតនោះទេ”
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


