ព័ត៌មានជាតិ
កូនស្រីច្បងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើដំណើរ រាប់រយគីឡូ នាំក្មេងៗក្នុងភូមិ ថ្វាយបង្គំ មរតកមនុស្សរស់ លោកតា គង់ ណៃ
មួយរយៈពេលចុងក្រោយនេះ កុមារី ចាស្មីន ដែលត្រូវបានទស្សនិកជនស្គាល់ថា ជាកូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនជាមួយម្តាយរបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ ចាស្មីន បានស្កាត់ទៅជួបជាមួយលោកតា គង់ ណៃ ដល់ផ្ទះ ដើម្បីនាំយកអំណោយមូលនិធិលោកពុកជូនដល់លោកតា ដែលជាក្តីប្រាថ្នារបស់ខ្លួនជាយូរមកហើយ ។

កុមារី ចាស្មីន មានដុងខ្លាំងខាងផ្នែកសិល្បៈ មិនថា ច្រៀង រាំ ឬសម្តែង រហូតធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ជាពិសេសរាល់ពេលដែល ចាស្មីន ចេញវិដេអូម្តងៗគឺទទួលបានការស្រឡាញ់ និងការពេញចិត្តច្រើនពីសំណាក់អ្នកគាំទ្រ។

ថ្មីៗនេះផងដែរកុមារី ចាស្មីន បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនជាមួយអ្នកម្តាយរបស់ខ្លួន ជាក់ស្តែងតាមរយៈវិដេអូ និងរូបភាពជាច្រើនដែលទស្សនិកជនបានឃើញស្រាប់ គឺ ចាស្មីន បានស្កាត់ទៅជួបជាមួយលោកតា គង់ ណៃ ដោយផ្ទាល់តែម្តង ។

តាមរយៈសារនៅលើផេក ហ្វេសប៊ុក របស់ ចាស្មីន បានរៀបរាប់ថា «ថ្ងៃនេះទំនេរពីការសិក្សា ចាស្មីន សុំអ្នកម៉ែមកជួបលោកតា គង់ ណៃ ។ ពេលនេះ ចាស្មីន បានជួបលោកតាដូចបំណងហើយ។ ចាស្មីន និងអ្នកម៉ែសប្បាយចិត្តណាស់ពេលបានជួបជាមួយលោកតា គង់ ណៃ ព្រមទាំងបាននាំយកអំណោយមូលនិធិលោកពុកជូនដល់លោកតា»។
បន្ទាប់ពីឃើញសកម្មភាពរបស់ ចាស្មីន បែបនេះ មានអ្នគាំទ្រជាច្រើនបានសរសើរ ចាស្មីន គ្រប់ៗគ្នា៕



-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


