ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញសមាគមមិត្តនគរបាល ពន្លឿនការបើកប្រាក់ជូនគ្រួសារសពនគរបាលជាតិ យ៉ាងយូរត្រឹម១២ថ្ងៃ
ដើម្បីលើកកម្ពស់កិត្តិយសមន្ត្រីនគរបាលជាតិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់គណៈកម្មាធិការអាណត្តិថ្មី ឱ្យពិចារណាបង្កើតក្រុមការងារ ឬអនុគណៈកម្មាធិការរៀបចំពិធីបុណ្យសពនៅតាមគណៈកម្មាធិការមូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធីបុណ្យឱ្យបានសមរម្យ។ បន្ថែមពីនេះ ថវិការសម្រាប់ឧបត្ថម្ភដល់នគរបាលជាតិជាសមាជិករបស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ជូនក្រុមគ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូសបន្លាយពេលយូរ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញបែបនព នៅក្នុងពិធីបិទមហាសន្និបាតរបស់សមាគមមិត្តនគរបាលកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងពិធីបិទមហាសន្និបាតរបស់សមាគនមិត្តនគរបាលដដែល លោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីភារកិច្ចអស់រយៈពេលអាណត្តិទី៤កន្លងទៅរបស់សមាគមមិត្តនគរបាលកម្ពុជា។ ទន្ទឹមនេះ ដើម្បីបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត លោក ស សុខា បានលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធីប្រជុំជាកំណត់មួយ ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេស តាមអគ្គនាយកដ្ឋានដែលទើបបង្កើតថ្មី។

ដោយឡែកចំពោះការផ្សព្វផ្សាយសកម្មភាពវិញ លោក ស សុខា បានអំបាវនាវឱ្យគណៈកម្មការនិពន្ធទស្សនាវដ្ដីមិត្តនគរបាល បន្តបង្កើនការយកចិត្តទុកដាក់សម្រិតសម្រាំងទាំងរូបភាព និងខ្លឹមសារអត្ថបទឱ្យបានកាន់តែល្អទ្វេរដង ក៏ដូចជាពង្រីកការចុះផ្សាយសកម្មភាព ដែលបានចុះផ្ដល់ថវិការឧបត្ថម្ភ និងការជួយរៀបចំពិធីបុណ្យសពផងដែរ។ រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោលនយោបាយឌីជីថល និងភាពងាយស្រួល សមាគមមិត្តនគរបាលជាតិកម្ពុជា គួរសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដើម្បីឈានទៅធ្វើទំនើបកម្មគ្រប់គ្រងឯកសារ របស់សមាជិក សមាជិកាតាមប្រព័ន្ធឌីជីថល ដោយមិនអាចនៅបន្តប្រតិបត្តិការតាមបែបប្រពៃណីទៀតឡើយ។

ក្នុងពិធីបិទមហាសន្និបាតនេះដែរ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ផ្ញើសារអំពាវនាវដល់បណ្ដាសប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តឧបត្ថម្ភគាំទ្រ សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឱ្យសមាគមនេះកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតនាពេលបច្ចុប្បន្ននិងអនាគត។ គួរកត់សម្គាល់ថា មហាសន្និបាត បានបោះឆ្នោតជូន លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើជាប្រធាន និង បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស៕






-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


