ព័ត៌មានជាតិ
ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាការងារសំខាន់ និងចាំបាច់ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ
ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្តការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាការងារសំខាន់ និងចាំបាច់ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្ដទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

នេះជាការបញ្ជាក់របស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមាជិកក្រុមប្រឹក្សាចូលរួម ៩៤នាក់ មកពីខេត្តកំពង់ស្ពឺ ខេត្ដកោះកុង និងងរាជធានី ខណៈរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនៅថ្ងៃថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣។
លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ គោលបំណង នៃការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាទាំង៩៤នាក់ មកពីរាជធានី និងខេត្ដ នាពេលនេះ នឹងប្រែក្លាយសមាគមជាតិ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាពដល់សមាជិកក្រុមប្រឹ ក្សារាជធានី-ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និងលើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ និងសម្របសម្រួលក្នុងដែនរដ្ឋបាលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ។

លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ ការងារបច្ចុប្បន្នក្រុមប្រឹក្សារាជធានីភ្នំពេញបានដាក់ចេញជាគោលការណ៍ក្នុងការរៀបចំបែងចែកភារកិច្ចជូនដល់សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញជា ៥ផែនឱ្យទទួលខុសត្រូវលើការងារប្រាស្រ័យទាក់ទង និងសហការជាមួយក្រុមប្រឹក្សាខណ្ឌ, ក្រុមប្រឹក្សាសង្កាត់, មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, ទីចាត់ការ-អង្គភាពនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ, វិស័យឯកជន, អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ ហើយផែនទាំង០៥រួម ទាំងគណៈកម្មាធិការកាតព្វកិច្ចទាំង៣ និងការិយាល័យប្រជាពលរដ្ឋរបស់ ក្រុមប្រឹក្សាត្រូវបានធ្វើរបាយការណ៍ជូនក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា។
លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ដកំពង់ស្ពឺ នឹងជាអនុប្រធានអចិន្ត្រៃយ៍សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ ក៏បានបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលនេះដែលរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ នេះជាវគ្គបណ្តុះបណ្តាលលើកទី១ នៅកម្រងទី១ ដោយកំណត់យករាជធានីភ្នំពេញជាទីកន្លែងនៃការផ្ដល់វគ្គបណ្តុះបណ្តាល និងបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីកិច្ច ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តតួនាទី ភារកិច្ច ក្នុងនាមជាសមាជិក សមាគមជាតិក្រុមប្រឹក្សារាជ ធានី-ខេត្ត ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធ សាស្ត្រ ៥ឆ្នាំដំណាក់កាលទី២(ឆ្នាំ២០១៩- ២០២៣) របស់សមាគមជាតិ ដោយក្នុងនោះ បានកំណត់យុទ្ធសាស្ត្រទី២(ការអភិវឌ្ឍសមត្ថភាព) គឺជាសេវាស្នូលដែលសមាគមជាតិត្រូវផ្ដល់ដល់សមាជិកសមាគម។

យុទ្ធសាស្ត្រទី២នេះមានគោលបំណងប្រែក្លាយសមាគមជាតិជា មជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាព ដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និងលើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ និងសម្របសម្រួលក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធ។
លោក យឹម សុខុម បានបញ្ជាក់ទៀតថា៖ សម្រាប់ឆ្នាំ២០២៣ សមាគមជាតិមានបំណងរៀបចំការបណ្តុះបណ្តាល តែមួយលើក សម្រាប់សមាជិក ក្រុមប្រឹក្សារាជធានី ខេត្តនៅតាមកម្រងនីមួយៗ ដោយជ្រើសរើសខេត្តណាមួយ នៃកម្រងជាទីកន្លែងសម្រាប់ការបណ្តុះបណ្តាល។ ប៉ុន្តែដោយសារថវិការបស់សមាគមជាតិ ដែលបានមកពីប្រាក់សមាជិកភាពប្រចាំឆ្នាំ០.៣% និងប្រាក់១ដុល្លារ២ដុល្លារដែលសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្នុងតំណែងបង់ក្នុងមួយខែៗ តែប្រមូលសរុបប្រចាំឆ្នាំមានកំណត់។ ដូច្នេះការបណ្តុះបណ្តាលត្រូវឡើងចំនួនពីរលើកនៅតាមកម្រងនីមួយៗ៕

អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


