ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី ស្នើដល់អ្នកសារព័ត៌មានប្រើពាក្យពេចន៍ឱ្យបានត្រឹមត្រូវចំពោះពលករទេសន្តរប្រវេស៍ជាស្ត្រី
លោកស្រី ញាន សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងកិច្ចការនារី បានសំណូមពរដល់អ្នកសារព័ត៌មានគ្រប់រូប អ្នកសរសេរមាតិកា ចេះប្រើពាក្យពេចន៍បានត្រឹមត្រូវ និងសមរម្យ ចំពោះពលករទេសន្តរប្រវេស៍ (ពលករចំណាកស្រុក) ដែលជាស្ត្រី ព្រោះអ្នកសារព័ត៌មានជាអ្នកដើរតួនាទីសំខាន់ណាស់ក្នុងការទប់ស្កាត់អំពើហិង្សា និងផ្សាព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។
លោកស្រីលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពីធីប្រកាសឱ្យប្រើប្រាស់ សន្ទានុក្រមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្តោតលើពលករទេសន្តរប្រវេស៍(ពលករចំណាកស្រុក)ជាស្ត្រី និងការបញ្ឈប់អំពើហិង្សាលើស្ត្រី ដែលទើបតែបកប្រែជាភាសាខ្មែរហើយរួចរាល់ ដែលមានការគាំទ្រពីអង្គការ UN Women និងអង្គការ ILO។ លោកស្រី ញាន សុចិត្រា បន្តថា ក្រសួងកិច្ចការនារីគាំទ្រយ៉ាងខ្លាំងចំពោះការដាក់ឱ្យប្រើប្រាស់សន្ទានុក្រមនេះ ព្រោះឯកសារនេះមានសារសំខាន់ក្នុងការប្រើប្រាស់ភាសា និងជាការចូលរួមទប់ស្កាត់ដល់ទេសន្តរប្រវេស៍ជាស្ត្រីពីអំពើហិង្សានានា។
លោកស្រី បាននិយាយថា ការប្រើពាក្យពេចន៍នេះគឺសំខាន់ណាស់ ប្រសិនជាប្រើប្រាស់មិនបានត្រឹមត្រូវ នឹងក្លាយជារឿងវិជ្ជមាន និងអវិជ្ជមាន តាមការលើកដាក់សំឡេងរបស់អ្នករាយការណ៍ព័ត៌មាន។ លោកស្រីបន្តទៀតថា មានអ្នកព័ត៌មានមួយចំនួន ផ្សព្វផ្សាយពីព័ត៌មានរំលោភបំពានផ្លូវភេទ ប៉ុន្តែបែរជានិយាយបែបសើចសំអកឱ្យជនរងគ្រោះ បញ្ចេញបញ្ចូលតាមអារម្មណ៍របស់ខ្លួន ដោយមិនបានយល់ពីអត្ថន័យនៃការផ្សព្វផ្សាយព័ត៌មានបែបណានោះទេ ដែលធ្វើឱ្យអ្នកទស្សនាខឹងសម្បារចំពោះអ្នកអត្ថាធិប្បាយ។ លោកស្រី ក៏បានសំណូមពរឱ្យអ្នកសារព័ត៌មានគោរពនូវតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្របសីលធម៌របស់អ្នកសារព័ត៌មាន។ ចំពោះការបញ្ឈប់អំពើហិង្សា គឺភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាលផងមានតួនាទីចាំបាច់ណាស់ក្នុងការចូលរួមទប់ស្កាត់។
ជាមួយគ្នានេះ លោកស្រី ឃុន សុភា អ្នកសម្របសម្រួលកម្មវិធីថ្នាក់ជាតិនៃ UN Women ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ពាក្យពេចន៍ដែលបានប្រើរាល់ថ្ងៃមានឥទ្ធិពលធំធេងណាស់នៅក្នុងសង្គមរាល់ថ្ងៃ។ ដោយមើលឃើញពីឥទ្ធិពលនៃភាសានេះហើយ អង្គការ UN Women យកចិត្តទុកដាក់ខ្លាំងពីពាក្យពេចន៍ផ្តោតលើយេនឌ័រ នៅពេលសរសេរចេញទៅមានផលអវិជ្ជមានបែបណាខ្លះចំពោះ បុរស ក្មេងស្រី និងកុមារ។
លោកស្រីនិយាយថា ៖ “ពាក្យពេចន៍ដែលមានចរិតលក្ខណៈគិតគូរពីលក្ខណៈទូលំទូលាយនៃភាពចម្រុះនៃយេនឌ័រ និងសង្គម គឺមិនដាក់ទម្ងន់ មិនបំភ្លេចចោលនៃការរួមចំណែកសំខាន់នៃយេនឌ័រណាមួយទេ គឺឃើញពីគ្រប់រូបភាពយេនឌ័រនៅក្នុងសង្គមចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍”។
លោកស្រី ឃុន សុភា ស្នើឱ្យអ្នកសរសេរព័ត៌មាន អ្នកសរសេរក្នុងបណ្តាញសង្គម និងអ្នកបង្កើតមាតិកាជាដើម គួរមានការរំលឹកខ្លួនឯងជារឿងៗ ចំពោះពាក្យពេចន៍ណាដែលសរសេរទៅមិនធ្វើឱ្យមានការរើសអើង និងបង្កើតឱ្យមានផ្នត់គំនិតវិជ្ជមានក្នុងសង្គម។
សូមជម្រាបថា សទ្ទានុក្រមនេះ ផ្តល់ការណែនាំសម្រាប់អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អ្នកបណ្តុះបណ្តាល និងអ្នកពាក់ព័ន្ធដែលពាក់ព័ន្ធនឹងការសរសេរអំពីការធ្វើចំណាកស្រុកពលកម្មរបស់ស្ត្រី និងអំពើហិង្សាលើស្ត្រី។ ឈរលើមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងការណែនាំដែលបានព្រមព្រៀងគ្នា មានគោលបំណងបង្កើតមូលដ្ឋានរួមសម្រាប់ការសន្ទនា និងរួមចំណែកដល់ពិភពលោកដែលសិទ្ធិត្រូវបានគោរព ហើយសំឡេង ការជ្រើសរើស និងទីភ្នាក់ងារត្រូវបានទទួលស្គាល់របស់ស្ត្រី៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង