ព័ត៌មានជាតិ
អ្នកជំនាញ៖ បញ្ចប់ជំនាញកសិកម្មគួរធ្វើជាអ្នកផលិត ប្រកួតប្រជែងទីផ្សារជាជាងធ្វើការឱ្យគេ
អ្នកជំនាញ បានលើកឡើងថា យុវជនភាគច្រើនរៀនជំនាញកសិកម្ម គឺមានបំណងចង់ធ្វើការជាភ្នាក់ងារនៅក្នុងវិស័យ កសិកម្ម ជាជាងយកចំណោះដឹង ជំនាញ បទពិសោធន៍ទាំងនោះ មកធ្វើកសិកម្ម តាមរយៈការបង្កើតផលិតកម្ម ការវេច ខ្ចប់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។

លោក សុខ សុថា ស្ថាបនិកនិងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានជំរុញដល់ សិស្សនិស្សិតទាំងអស់ដែលកំពុងសិក្សាលើជំនាញកសិកម្មនេះថា «ខ្ញុំចង់ឱ្យនិស្សិតកសិកម្ម ក្លាយជាកសិករ និងធ្វើជា អ្នកផលិតផលិតផលកសិកម្មឱ្យមានស្ដង់ដារ ស្របតាមទីផ្សារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅ បរទេស»។
អ្នកជំនាញកសិកម្ម លោក សុខ សុថា បានលើកឡើងទៀតថា ដើម្បីឱ្យវិស័យកសិកម្មរីកចម្រើន ត្រូវបណ្ដុះបណ្ដាល ធនធានមនុស្ស ពង្រឹងសមត្ថភាព ជាពិសេស ចំពោះក្រុមកសិករវ័យក្មេង នៅតាមជនបទឱ្យពួកគេធ្វើការស្វែងយល់ ឱ្យបានកាន់តែស៊ីជម្រៅ ទាក់ទងទៅនឹងចំណេះដឹងកសិកម្ម ងាយស្រួលអនុវត្តន៍ ទៅតាមប្រភេទកសិកម្មតាម បែបបៃតង តាមបែបអេកូឡូស៊ី ឬតាមបែបសរីរាង្គ ដើម្បីទទួលបានផលចំណេញទាំងផ្នែកសុខភាព និងសេដ្ឋកិច្ចរបស់ គ្រួសារកសិករនោះ។

ជាមួយគ្នានេះ អតីតនិស្សិតលើជំនាញវិទ្យាសាស្រ្តសត្វ លោក រិន រ៉ី បានយល់ឃើញថា នៅក្នុងសង្គមជាក់ស្ដែង វិស័យ ចិញ្ចឹមសត្វមិនសូវមានច្រើននោះទេ តែបើមានក៏ជាការចិញ្ចឹមតាមលក្ខណៈប្រពៃណីច្រើនជាង តាមបច្ចេកទេសស្ដង់ដារ។ ការចាប់យកជំនាញនេះ លោក រិន រ៉ី មានបំណងបង្កើតផលិតផលក្នុងស្រុកតាមរយៈការចិញ្ចឹម កែច្នៃ សម្រាប់ផ្គត់ផ្គង់ ទីផ្សារ កាត់បន្ថយការនាំចូលពីក្រៅប្រទេស។
បច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ខ្លាំង ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់កសិករ និងប្រជាពលរដ្ឋ ដើម្បីបង្កើនសមត្ថភាព ក្នុងការប្រកបការងារកសិកម្ម ឱ្យមានប្រសិទ្ធភាព ទទួលបាន ទិន្នផលខ្ពស់ ជាពិសេសលើការផលិតកែច្នៃជាដើម។
នៅក្នុងឆ្នាំសិក្សា ២០២៣ នេះ សាកលវិទ្យាល័យសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) មាននិស្សិតចុះឈ្មោះសិក្សា ចំនួន ១.០៤៧ នាក់ ក្នុងនោះ ស្ត្រីមានចំនួន ៤២១ នាក់ ស្មើនឹង ៤០%។ បើតាម RUA បានអភិវឌ្ឍកម្មវិធីសិក្សា មាន មុខវិជ្ជាច្រើនជាងមុន វិធីសាស្ដ្របង្រៀនថ្មីៗ គឺចាប់ផ្តើមពីមហាវិទ្យាល័យជលផល និងកសិឧស្សាហកម្ម ដោយផ្តោតលើ ការអនុវត្តផ្ទាល់ និងការចូលរួមពីនិស្សិតដូចជាការភ្ញាស់កូនត្រី ការធ្វើចំណី ការចិញ្ចឹមត្រីការរៀបចំបែរ ឬស្រះ និងការធ្វើ ទីផ្សារ ដើម្បីធានាគុណភាពបណ្តុះបណ្តាល និងសមត្ថភាពប្រកួតប្រជែងរបស់និស្សិតក្នុងទីផ្សារការងារ ក្រោយពេល បញ្ចប់ការសិក្សា។ ជាមួយគ្នានេះ សាលាក៏បានដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារ ដែលនឹងផ្តល់ព័ត៌មាន ជួយ តម្រង់ទិស និងដើរតួនាទីជាស្ពានតភ្ជាប់រវាងនិស្សិតដែលជិតបញ្ចប់ ឬទើបបញ្ចប់ការសិក្សាជាមួយនឹងទីផ្សារការងារ ផងដែរ៕
អត្ថបទ៖ ផល ធារិត



-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


