ព័ត៌មានជាតិ
ប្រឡងមន្រ្តីកសិកម្មនៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះដល់ទីតាំងប្រឡងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសារបស់គណៈមេប្រយោគនៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាមណ្ឌលប្រឡងស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


ខណៈគណៈកម្មការមេប្រយោគកំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ យ៉ាងសស្រាក់សស្រាំដោយសម្ងាត់ពីសាស្ត្រចារ្យនិងមន្ត្រីជំនាញចម្រុះ និងដោយមានការតាមដានមើលពីអ្នកសង្កេតការមកពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានានិងសាធារណជនដែលបានចុះឈ្មោះ។
សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១.វិញ្ញាសាជំនាញកសិកម្ម ២.វិញ្ញាសាភាសាអង់គ្លេស និង៣.វិញ្ញាសាពហុចម្លើយ។ ការរៀបចំវិញ្ញាសា និងអនុវត្តវិញ្ញាសានឹងត្រូវចាត់ចែងក្នុងថ្ងៃតែមួយ ដោយការរៀបចំវិញ្ញាសានឹងត្រូវធ្វើនៅពេលព្រឹកហើយការចាប់ផ្តើមប្រឡងនឹងត្រូវធ្វើចាប់ពីថ្ងៃត្រង់ម៉ោង ១២៖០០ តទៅ។


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


