Connect with us

ព័ត៌មានជាតិ

រថយន្ត៥០គ្រឿងត្រៀមពន្លត់អគ្គិភ័យនៅភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំចិន២០២១

បានផុស

នៅ

នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់១៤ខាងមុខនេះ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានត្រៀមរថយន្តពន្លត់អគ្គីភ័យចំនួន ៥០គ្រឿងសម្រាប់ជួយសង្រ្គោះ និងអន្តរាគមន៍ ក្នុងករណីមានការឆាបឆេះណាមួយកើតឡើងនៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកផ្នែកពន្លត់អគ្គីភ័យ មានប្រសាសន៍ថា៖ «រាជធានីភ្នំពេញបានត្រៀមរថយន្តពន្លត់អគ្គីភ័យទាំងអស់៥០គ្រឿងក្នុង៨គោលដៅ រួមមានខណ្ឌពោធិ៍សែនជ័យ ទួលគោក សែនសុខ ដង្កោរ ដូនពេញ ឫស្សីកែវ ការិយាល័យពន្លត់អគ្គីភ័យហ្រ្គេនភ្នំពេញ និងការិយាល័យពន្លត់អគ្គីភ័យខំមិនសេនធ័រ។»

លោក ផាន់ណារ៉ា បានបន្តថា នាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២០កន្លងទៅ នៅរាជធានីភ្នំពេញមិនមានអគ្គីភ័យ ឆាបឆេះ ដែលបណ្ដាលឱ្យបាត់បង់អាយុជីវិត ឫខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ។ នៅឆ្នាំ២០២១នេះ យើងបានណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ហើយសង្ឃឹមថានឹងមិនមានអគ្គីភ័យកើតឡើងនោះទេនៅក្នុងរាជធានីភ្នំពេញ។

ដោយឡែក នៅទូទាំងប្រទេស នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ត្រៀម​រថយន្ត​ពន្លត់អគ្គិភ័យ​ទាំងអស់​ចំនួន ៤០០ គ្រឿងសម្រាប់ជួយសង្រ្គោះ និងអន្តរាគមន៍ទាន់ពេលវេលា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខ។

គួរបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ២០២០កន្លងទៅ មានអគ្គីភ័យកើតឡើងនៅទូទាំងប្រទេសចំនួន១៥ករណី ធៀបនឹង១០ករណីកាលពីឆ្នាំ២០១៩។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម