ព័ត៌មានជាតិ
នគរបាល១០រូបទៀត ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញមានសារធាតុញៀន
មន្ត្រីនគរបាលក្រោមឱវាទអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន១០រូបបន្ថែមទៀត ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញមានសារធាតុញៀន។ នេះបើតាមការអះអាងឱ្យដឹងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ។

លោក ទូច សុខៈ បានឱ្យដឹងថា ការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមកងកម្លាំងនគរបាលជាតិ ចំណុះឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងកម្រិតទូទាំងប្រទេស រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល គឺអគ្គស្នងកាដ្ឋាននគរបាលជាតិ បានបញ្ចប់យុទ្ធនាការតេស្តរកសារធាតុញៀនលើកងកម្លាំងរបស់ខ្លួនយ៉ាងជោគជ័យ។ បើតាមលោក ទូច សុខៈ ជាលទ្ធផល បានរកឃើញកងកម្លាំងនគរបាលជាតិចំនួន១០នាក់ ដែលមានសារធាតុញៀននៅក្នុងខ្លួន ហើយមានឋានន្តរសក្តិខ្ពស់បំផុត ថ្នាក់អនុសេនីយ៍ឯកប៉ុណ្ណោះ (សក្តិ៣) ដែលក្នុងនោះ រកឃើញមន្ត្រីនគរបាលនៅនាយកដ្ឋានព្រំដែនទឹក ម្នាក់ នៅនាយកដ្ឋានសន្តិសុខឯកជន ម្នាក់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២នាក់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ៣នាក់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ម្នាក់ និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ២នាក់។

អ្នកនាំពាក្យរងរូបនេះ បានបញ្ជាក់ថា ក្រោយរកឃើញសារធាតុញៀនលើមន្ត្រីនគរបាលទាំង១០រូបនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើរបាយការណ៍មកកាន់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ លេខ០០៦ ពោល គឺស្នើបណ្ដេញចេញ។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានចេញប្រកាសបណ្ដេញចេញជាបន្ទាប់នូវមន្ត្រីនគរបាលជាតិទាំង១០រូបនេះ នៅដើមសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ២០២៤នេះ។
លោក បញ្ជាក់បន្ថែមថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសង្កត់ធ្ងន់កាលពីពេលថ្មីៗនេះ ថា ការបោសសម្អាតគ្រឿងញៀនលើកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តមុនគេ ហើយមន្ត្រីដែលមានសារធាតុញៀន ឬជាប់ពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។
លោក ទូច សុខៈ បានថ្លែងឱ្យដឹងដែរថា ក្រៅពីកងកម្លាំងនៅក្រោមឱវាទអគ្គស្នងកាដ្ឋាននគរបាលជាតិ គឺកងកម្លាំងនគរបាលជាតិនៅតាមបណ្ដាអង្គភាពនានានៅក្រោមចំណុះរបស់ក្រសួងមហាផ្ទៃ នឹងបន្តយុទ្ធនាការតេស្តរកសារធាតុញៀននេះជាបន្តបន្តាប់ទៀត ទៅតាមដំណាក់កាល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


