កីឡា
ខ្សែបម្រើ Pedri រំពឹងវិលចូលទីលានវិញឆាប់ៗ
ខ្សែបម្រើ Pedri បានចាកចេញពីទីលានទាំងទឹកភ្នែក ក្នុងអំឡុងការប្រកួតរជាមួយក្រុម Athletic Bilbao បន្ទាប់ពីបានរងរបួសជើងខាងស្តាំ ក្រោយការព្យាយាមបញ្ជូនបាល់។

របួសរបស់ Pedri បានកើតឡើងកាលពីថ្ងៃទី៤ ខែមីនា ហើយរូបគេត្រូវប្ដូរចេញជំនួសវិញដោយកីឡាករវ័យក្មេង Lamine Yamal នៅនាទី៤៥។ ស្របពេលក្រុម Barcelona កំពុងមានបញ្ហាកីឡាកររបួសច្រើនផងនោះ Pedri រំពឹងថា ខ្លួននឹងឆាប់វិលចូលទីលានវិញ។ ជាពិសេស ស្របពេល FC Barcelona ត្រូវធ្វើការងារធ្ងន់ក្នុងពានរង្វាន់ UEFA Champion League វគ្គ៨ក្រុមចុងក្រោយ ទល់នឹងក្រុមយក្សបារាំង Paris Saint-Germain។
កីឡាករ Pedri បាននិយាយថា ៖«មិនមានកាលបរិច្ឆេទជាក់លាក់ទេចំពោះការវិលត្រឡប់មកវិញរបស់ខ្ញុំ ប៉ុន្តែសម្រាប់ពេលនេះអ្វីៗល្អប្រសើរហើយ។ ខ្ញុំសង្ឃឹមថា នឹងត្រឡប់មកវិញឆាប់ៗ។ ផ្លូវចិត្តរបស់ខ្ញុំល្អប្រសើរច្រើន។ បញ្ហារបួសក៏បានធូរស្រាល។ ខ្ញុំកំពុងតែគិតអំពីការត្រឡប់មកវិញ និងរីករាយជាមួយរឿងនេះ»។

បើនិយាយដល់កីឡាករក្មេងមានទេពកោសល្យជួបបញ្ហារបួសក្នុងនោះក៏មានកីឡាករ Gavi ម្នាក់ដែរក្រោយជួបបញ្ហារបួសរយៈពេលវែង។
លោក Xavi គ្រូបង្វឹក Barcelona បាននិយាយថា ៖«អ្វីដែលយើងព្យាយាមគឺការពារ ជៀងវាងមានការរបួសបន្ថែមទៀត។ របួសរបស់ Pedri មិនធ្ងន់ធ្ងរដូចយើងគិតពីដំបូងទេ ប៉ុន្តែវាដល់ពេលត្រូវគិតវិជ្ជមាន។ ការវិលមកវិញនៅពេលណាគឺចាំមើលគាត់ជាសះស្បើយពេញលេញ»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


