ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី ណែនាំឱ្យសិក្សាលម្អិតផែន ការមេអភិវឌ្ឍផែកម្ពុជាទៅជាមណ្ឌលភស្តុភារកម្មតំបន់
អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យមានការសិក្សារៀបចំឱ្យបានលម្អិតនូវផែនការមេអភិវឌ្ឍកំពុងផែកម្ពុជា ដើម្បីប្រែក្លាយជាមណ្ឌលភស្តុភារកម្មតំបន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងដាក់ទិសដៅឱ្យមានការរៀបចំធ្វើយ៉ាងណាឱ្យកំពង់ផែរបស់កម្ពុជាមានការកែលម្អកាន់តែប្រសើរថែមទៀត ដើម្បីជំរុញទាក់ទាញការវិនិយោគពីបរទេស និងធានាដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាមានភាពរីកចម្រើនជឿនលឿន។ ក្នុងនោះ សម្ដេចធិបតី បានសម្រេចប្រគល់ភារកិច្ចឱ្យលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីធ្វើការសិក្សារៀបចំផែនការមេមួយក្នុងការសម្របសម្រួល និងផែនការយុទ្ធសាស្ត្រសម្រាប់កំពង់ផែ ទាំងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាកំពង់ផែសមុទ្រផ្សេងទៀតរបស់កម្ពុជា ដោយធ្វើយ៉ាងណាឱ្យការរៀបចំជាយុទ្ធសាស្ត្រប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក។

សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែនាំមុខក្នុងការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងតំបន់ និងពិភពលោក ហើយក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានដាក់ទិសដៅឱ្យរៀបចំកសាងផែរបស់កម្ពុជានេះ ទៅជាមណ្ឌលភស្តុភារកម្មថ្នាក់តំបន់តែម្ដង ពោល គឺមិនសម្រាប់តែបម្រើជាប្រយោជន៍ជាតិប៉ុណ្ណោះទេ តែថែមទាំងជាផែដែលបម្រើឱ្យផលប្រយោជន៍តំបន់។
ជាមួយនឹងការដាក់ទិសដៅកែលម្អកំពង់ផែសមុទ្រ សម្ដេចធិបតី ក៏បានប្រគល់ភារកិច្ចឱ្យលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ធ្វើការវាយតម្លៃ និងរៀបចំសិក្សាឱ្យលម្អិតឡើងវិញលើផែនការយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកសាបផងដែរ។ សម្ដេចធិបតី បញ្ជាក់ថាដូច្នេះថា៖ «កំពង់ផែទឹកសាប ក៏ត្រូវគិតគូឡើងវិញ ថាតើត្រូវវាយតម្លៃបែបណា ដើម្បីឱ្យផែទឹកសាបដើរទៅមុខ ហើយដើម្បីឈានឆ្ពោះទៅការតភ្ជាប់រវាងផែទឹកសាប និងទឹកប្រៃ ក្នុងការធ្វើជាព្រែកជីករបស់កម្ពុជា។ ចឹងត្រូវធ្វើយ៉ាងណាឱ្យប្រព័ន្ធឡូជីស្ទិកប្រទាក់ប្រឡាគ្នា ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចនៅតាមខេត្តជាប់តាមទន្លេសាប និងទន្លេមេគង្គ ភ្ជាប់ជាមួយខេត្តជាប់សមុទ្រ»៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


