Connect with us

ព័ត៌មានជាតិ

មុននេះ រាជរដ្ឋាភិបាលប្រកាស​អនុញ្ញាតឲ្យប្រើវ៉ាក់សាំងពីរប្រភេទទៀតមកពីចិន និងអង់គ្លេស

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន និង វ៉ាក់សាំង Astra Zeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។

សេចក្តីប្រកាសព័ត៌មាន និងលិខិតអនុញ្ញាត របស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ ដែលកម្ពុជាថ្មីទទួលបានមុននេះបន្តិចលើកឡើងថា “ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinovac’s COVID-19 ផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និង AstraZeneca’s COVID-19 របស់ប្រទេសអង់គ្លេស។ វ៉ាក់សាំងទាំង២នេះ ត្រូវបានប្រើប្រាស់ប្រកប​ដោយសុវត្ថិភាព នៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្តាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់”៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម