Connect with us

ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣០០កន្លែង

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣០០កន្លែង ដល់និស្សិត យុវជន និងមន្ត្រីរាជការ ដែលមានបំណងចង់បន្តការសិក្សា និងអភិវឌ្ឍន៍សមត្ថភាពលើជំនាញឯកទេស សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ បានផ្តល់ជូនអាហារូបករណ៍ ១០០% រួមទាំងកន្លែងស្នាក់នៅ សាកលវិទ្យាល័យឌីជីថលកម្ពុជា ចំនួន ៣០០កន្លែង ជូនដល់និស្សិត យុវជន និងមន្ត្រីរាជការ ដែលមានបំណងចង់បន្តការសិក្សា និងអភិវឌ្ឍន៍សមត្ថភាពលើជំនាញឯកទេស។

អាហារូបករណ៍ជំនាញឯកទេសទេសទាំងនោះ មានដូចជា បច្ចេកវិទ្យាឌីជីថល ទីផ្សារឌីជីថល សេដ្ឋកិច្ចឌីជីថល នីតិសសាស្ត្រ និងវិទ្យាសាស្ត្រ នយោបាយឌីជីថល កសិកម្មឌីជីថល សំណង់ស៊ីវិល ស្ថាបត្យកម្មឌីជីថល និងអក្សរសាស្ត្រអង្គគ្លេស។ ទីតាំងសាលា ស្ថិតនៅលើផ្លូវជាតិលេខ៣ ចេញពីចោមចៅចម្ងាយ១៦ គីឡូម៉ែត្រ។

ចំពោះ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានឆន្ទៈពិតប្រាកដក្នុងការសិក្សា មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ។ បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជនៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងត្រូវគោរពតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យ នៅពេលចុះឈ្មោះចូលរៀន។ កាលបរិច្ឆេទទទួលពាក្យ បេក្ខជនត្រូវស្នើសុំ និងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

សម្រាប់លិខិត ដែលត្រូវភ្ជាប់ស្មើសុំអាហារូបករណ៍ រួមមាន ពាក្យសុំអាហារូបករណ៍ ១ច្បាប់ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ ១ច្បាប់ ជីវប្រវត្តិសង្ខេបដែលបិតរូបថតថ្មី(៤x៦) ១ច្បាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ១ច្បាប់ ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់ រូបថតក្នុងពេលថ្មីៗទំហំ (៤x៦) ថតពីមុខគ្មានវ៉ែនតា និងមានផ្ទៃក្រោយពណ៌ស ចំនួន ៣សន្លឹក។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងដាក់ពាក្យផ្ទាល់ និងសាកសួរព័ត៌មានបន្ថែម ជាមួយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ តាមលេខទូរស័ព្ទ ០១៦ ៨៣ ១៣ ៩៧ (Telegram)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម