ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា នឹងពិន័យបុគ្គលិកដែលវាយក្មេងលក់អណ្ដើកមុខអង្គរ
នៅថ្ងៃទី១២ ខែមករានេះ អាជ្ញាធរជាតិអប្សរាបានទទួលស្គាល់ថាការប្រើអំពើហិង្សាទៅលើក្មេងលក់សត្វអណ្ដើកម្នាក់នៅខាងមុខប្រាសាទអង្គរវត្ត គឺជារឿងខុសឆ្គងរបស់បុគ្គលិក។ ជុំវិញបញ្ហានេះអាជ្ញាធរជាតិអប្សរា នឹងដាក់ពិន័យតាមច្បាប់កំណត់ទៅលើបុគ្គលិករបស់ខ្លួន។

សូមជម្រាបបន្តិចថា កាលពីល្ងាចថ្ងៃទី១១ ខែមករា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយព្រោងព្រាតនូវវីដេអូ បុគ្គលិកអាជ្ញាធរជាតិអប្សរាម្នាក់បានប្រើអំពើហិង្សាលើក្មេងប្រុសលក់អណ្ដើកឱ្យភ្ញៀវទេសចរម្នាក់នៅខាងមុខប្រាសាទអង្គរវត្ត។
បើតាមអាជ្ញាធរជាតិអប្សរា នៅវេលាម៉ោង០៥៖៣៧នាទីល្ងាច ថ្ងៃទី១១ ខែមករា នៅមុខប្រាសាទអង្គរវត្ត បុគ្គលិកអាជ្ញាធរអប្សរាពិតជាបានប្រើអំពើហិង្សាលើក្មេងប្រុសលក់អណ្ដើកក៏ពិតមែន ក៏ប៉ុន្ដែការប្រើអំពើហិង្សានោះមិនធ្ងន់ធ្ងរ ដូចដែលបណ្ដាញសង្គមបានផ្សាយថា បុគ្គលិកអាជ្ញាធរជាតិអប្សរាប្រើហិង្សាយ៉ាងចាស់ដៃនោះទេ។
អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការណ៍ដែលបុគ្គលិកអាជ្ញាធរអប្សរាឈានដល់ថ្នាក់ប្រើប្រាស់អំពើហិង្សាលើក្មេងលក់សត្វអណ្ដើកនៅប្រាសាទអង្គរវត្ត គឺដោយសារក្មេងនេះ បន្តលក់សត្វព្រៃឲ្យភ្ញៀវទេសចរល្មើសនឹងការណែនាំជាច្រើនលើកច្រើនសារ ថែមទាំងជេរមន្ត្រីអាជ្ញាធរអប្សរាទៀតផង។

អាជ្ញាធរជាតិអប្សរាក៏បានឱ្យដឹងថា ក្មេងដែលរងអំពើហិង្សានោះ គឺមានគ្នាមួយក្រុម ដែលពួកគេតែងតែដើរចាប់សត្វអណ្ដើកនៅកសិណអង្គរ។ ទង្វើបែបនេះ អ្នកការពារប្រាសាទធ្លាប់បានហាមជាច្រើនដងលើក្មេងមួយក្រុមនេះ ប៉ុន្តែក្មេងទាំងនេះតែមិនស្ដាប់ ទោះពួកគេត្រូវបានប៉ូលិសហៅទៅសួរនាំក៏ដោយ។ ក្រុមក្មេងទាំងនេះមានសកម្មភាពយូរហើយ តាំងពីពួកគេរស់នៅតំបន់អង្គរ។ បើទោះបីជាបច្ចុប្បន្ន ពួកគេផ្លាស់ទៅរស់នៅតំបន់រុនតាឯក ក៏ពួកគេបន្តជិះរម៉កមកចាប់សត្វអណ្ដើកក្នុងអង្គរទៀត ចាប់សត្វអណ្ដើកដែលគេយកទៅលែងក្នុងកសិណ យកលក់ឱ្យភ្ញៀវទេសចរដដែល។
យ៉ាងណាក៏ដោយ សាធារណមតិបានលើកឡើងថា ប្រសិនជាការលក់សត្វអណ្តើករបស់ក្មេងរូបនោះខុសច្បាប់ បុគ្គលិកអាជ្ញាធរជាតិអប្សរាគួរតែណែនាំ មិនត្រូវប្រើអំពើហិង្សាបែបនេះឡើយ៕
អត្ថបទដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


