ព័ត៌មានជាតិ
អភិបាលខេត្ត ណែនាំឱ្យមន្ត្រី កាន់តំណែងជំនួសលោក ខេង យ័ន ត្រូវកែភាពអវិជ្ជមានអាជីវករខេត្តកែប
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានណែនាំឱ្យអភិបាលក្រុងកែបស្ដីទី លោក ឃន វុទ្ធី ត្រូវកែភាពអវិជ្ជមានរបស់អាជីវករក្នុងខេត្ត រក្សាសណ្ដាប់ធ្នាប់តាមឆ្នេរសមុទ្រឱ្យបានល្អប្រសើរ។ លោក សោម ពិសិដ្ឋ ណែនាំបែបនេះ ក្នុងពិធីដែលលោក ឃន វុទ្ធីចូលកាន់តំណែងអភិបាលក្រុងស្តីទី នាថ្ងៃទី១៨ ខែមករា នេះ។

គួរជម្រាបថា ក្រសួងមហាផ្ទៃ បានសម្រេចប្រគល់សិទ្ធជូនលោក ឃន វុទ្ធី ឋានន្តរស័ក្តិ វរមន្រ្តីថ្នាក់លេខ២ ឱ្យកាន់តំណែងជាអភិបាលក្រុងស្ដីទី ជំនួស លោក ខេង យ័ន ដែលត្រូវ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់តំណែងពីអភិបាលក្រុងកែប ដោយសារប្រើអំណាច ប្រព្រឹត្តអំពើ នាំឲ្យប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។

ដោយឡែក ក្នុងពិធីដដែល លោក សោម ពិសិដ្ឋ បានណែនាំឱ្យអភិបាលក្រុងកែបស្ដីទី ប្រមូលផ្តុំកម្លាំងសរុប សំដៅជំរុញបង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលក្រុងឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។
ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារបន្ត លោក សោម ពិសិដ្ឋ បានណែនាំបន្ថែមដល់ អភិបាលក្រុងស្តីទី លោក ឃុន វុទ្ធី ត្រូវមានឆន្ទៈដឹកនាំ និងត្រូវបន្តរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយឆ្នេរឱ្យកាន់តែប្រសើរ បំបាត់ឱ្យបាននៅនូវភាពអវិជ្ជមានរបស់អាជីវករ ក្រៅពីនេះត្រូវចុះជួបសំណេះសំណាលជាមួយពលរដ្ឋ នៅមូលដ្ឋានជាក់ស្តែង ដើម្បីប្រមូលបញ្ហាប្រឈម និងសំណូមពរ ដោះស្រាយជូនប្រជាពលរដ្ឋ។
អភិបាលខេត្តកែប បានសំណូមពរដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាក្រុងកែប ត្រូវមានការខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំរៀនសូត្រយកចំណេះវិជ្ជា ធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


