ព័ត៌មានជាតិ
មណ្ឌលផ្តល់សេវាសាធារណៈថ្មីផ្សារទំនើបអ៊ីអនពង្រីកទីតាំងធំជាងមុន ផ្តល់សេវាច្រើនជាងមុន
មណ្ឌលផ្តល់សេវាសាធារណៈនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (Aeon1) បានផ្លាស់ប្តូរទីតាំងចាស់នៅជាន់ទី ១ ទៅទីតាំងថ្មីនៅជាន់ទី ៤ ដែលមានបរិវេណធំទូលាយជាងទីតាំងចាស់ ហើយបានបន្ថែមសេវាសាធារណៈចាំបាច់មួយចំនួនទៀត។

ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈទីតាំងថ្មីនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (Aeon1) កាលពីម្សិលមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ មណ្ឌលផ្តល់សេវាសាធារណៈទីតាំងថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើនប្រសិទ្ធភាព និង តម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ជូនដល់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។


មណ្ឌលផ្ដល់សេវាសាធារណៈទីតាំងថ្មី មានបរិវេណធំទូលាយជាងទីតាំងចាស់ ហើយបានបន្ថែមសេវាសាធារណៈចាំបាច់មួយចំនួនទៀតដូចជា សេវាចុះបញ្ជីរថយន្តថ្មី សេវាផ្ទេរកម្មសិទ្ធិរថយន្ត និងការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ កាន់តែផ្តល់ភាពងាយស្រួល និងស្របតាមកំណើននៃតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកមកទទួលសេវា។
លោក លោក ប៉េង ពោធិ៍នា បានបន្ថែមថា ទីតាំងថ្មីនេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។
មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការផ្តល់សេវាមានចំនួន ០៧ ទីតាំង៖
១. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ (Aeon I)
២. មណ្ឌលផ្ដល់សេវាសាធារណៈ ប្តូរនិងប្រឡងយកបណ្ណបើកបរយានយន្ត នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ (Aeon II)
៣. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល (ChipMong Noro Mall)
៤. មណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
៥. មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេកវ៉ក (The Heritage Walk) នៅខេត្តសៀមរាប
៦. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបហ្វូរី ថាម សឃ្វែរ (Furi Times Square Mall) នៅខេត្តព្រះសីហនុ
៧. មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ (Aeon III)៕
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


