Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលផ្ដល់គោលការណ៍អនុគ្រោះពន្ធ ជំរុញការប្រកួតកសិកម្មលើទីផ្សារអន្តរជាតិ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលនៅតែបន្តផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយអាទិភាពទី៥ ទី៦ ក្នុងការជំរុញប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្សារភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយរួមមានទាំងការអនុគ្រោះពន្ធ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី អញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ” នារសៀល ថ្ងៃទី៣០ ខែមករា  ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា រដ្ឋាភិបាលបានបង្កើនសហវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគមនាគមន៍ បណ្ដាញអគ្គិសនី ជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងផ្ដល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីជួយជំរុញ ផលិតកម្មឱ្យមានគុណភាព និងសុវត្ថិភាព កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មកសិកម្មកម្ពុជានៅលើទីផ្សារអន្តរជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលការណ៍អនុគ្រោះពន្ធ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តកិច្ចការមួយចំនួន និងកិច្ចការមួយចំនួនទៀតដាក់បន្ថែម៖ ១. រដ្ឋាភិបាលបន្តមិនយកពន្ធដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារកសិកម្ម កសិកផលផលិតកម្ម កសិផលកសិកម្ម។ ២. ការលើកលែងអាករតម្លៃបន្ថែម​លើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០២៨។ ៣. លើកទឹកចិត្តផ្នែកពន្ធដារ ២ឆ្នាំបន្តទៀត រហូតដល់ចុងឆ្នាំ២០២៥ ចំពោះសហគ្រាសដែលផលិត ផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាកម្ម ដែលធ្វើការដាំដុះ ផលិត ឬនាំចេញនូវផលិតផល ១៤មុខ មានស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចាន់ទី ជ័រ កៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកជាវត្ថុធាតុដើម សម្រាប់ផលិតចំណីសត្វ។

សម្ដេចធិបតី បាន ណែនាំទៅ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំបញ្ជីទាក់ទង កសិផល អាហារទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដល់ ឆ្នាំ២០២៨។ នេះសំដៅថា មិនត្រឹមតែគិតគូរកសិករទេ គឺដល់អ្នកប្រើប្រាស់តែម្ដង ព្រោះផលិតផលកសិកម្ម គឺជាការចាំបាច់ ក្នុងការទ្រទ្រង់ជីវិត។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាសេនាធិការដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បានប្រគល់តួនាទី និងភារកិច្ចឱ្យទទួលខុសត្រូវក្នុងវិស័យនេះ។ យោងតាមព្រះរាជក្រឹត្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមុខងារ និងភារកិច្ចរៀបចំ និងដាក់ឱ្យដំណើរការ នយោបាយអភិវិឌ្ឍន៍វិស័យកសិកម្ម ក្នុងគោលបំណងកែលំអកម្រិតជីវភាពរស់នៅរបស់ប្រជាជនរដ្ឋ, ចូលរួមក្នុងការរៀបចំគោលនយោបាយកែទំរង់ និងប្រើប្រាស់ដីធី្ល, តម្រង់ទិស និងធ្វើផែនការ អភិវឌ្ឍន៍វិស័យកសិកម្មគ្រប់ផ្នែក, សម្របសម្រួល តាមដាន និងវាយតម្លៃ លើការអនុវត្តនយោបាយ និងសកម្មភាពអភិវឌ្ឍន៍កសិកម្ម, តាមដានការវិវត្តន៍នៃធនធានធម្មជាតិរបស់វិស័យកសិកម្ម និងសម្រួលដល់ការធ្វើអាជីវកម្មធនធានធម្មជាតិទាំងនោះ ដើម្បីបំពេញតំរូវការរបស់ប្រទេសជាតិ និងគោរពលំនឹងអេកូឡូស៊ី, កំណត់បទប្បញ្ញត្តិ ក្នុងការគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិរបស់វិស័យកសិកម្ម និងតាមដានការអនុវត្ត, វាយតម្លៃ និងបណ្តុះបណ្តាលធនធានមនុស្ស សំរាប់ចូលរួមក្នុងការអភិវឌ្ឍន៍កសិកម្ម ដោយលើកកំពស់កម្រិត យល់ដឹងបចេ្ចកទេស និងបង្កលក្ខណៈប្រើប្រាស់ធនធាននេះ ឱ្យមានប្រសិទ្ធភាព, ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់កសិករ ដើម្បីកែលំអផលិតកម្ម និងផលិតភាពកសិកម្ម, កំណត់គោលការណ៍ និងតាមដានការអនុវត្ត លើកកំពស់ និងកែលំអដំណើរប្រព្រឹត្តទៅរបស់អង្គការវិជ្ជាជីវៈ សមាគមនានា ដែលពាក់ព័ន្ធនិងវិស័យកសិកម្ម, សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអំពីវិទ្យាសាស្រ្តបច្ចេកទេស និងសេដ្ឋកិច្ច ក្នុងវិស័យកសិកម្មគ្រប់ផែ្នក, ណែនាំការងារអភិវឌ្ឍន៍ដី និងការកែលំអគុណភាពដី និងប្រើប្រាស់ដីកសិកម្ម ពូជរុក្ខជាតិ ពូជសត្វ ជីគីមី និងថ្នាំកសិកម្មអោយបានសម្តស្រមទៅតាមលក្ខណៈភូមិសាស្រ្ត អាកាសធាតុរបស់តំបន់ ដើម្បីធានាបានទិន្នផលខ្ពស់ និងរក្សាតុល្យភាពបរិស្ថាន ធម្មជាតិ, ធ្វើសហការជាតិ និងសហប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មគ្រប់ផ្នែក, ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ, ចូលរួមអនុវត្តការងារពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង, ចូលរួមកសាងគោលនយោបាយថ្លៃ និងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម, ប្រមូលថវិកាបង់ចូលរដ្ឋ ឬសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចូលរដ្ឋ, ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៃផលិតផលកសិកម្មទាំងអស់ចាប់ពីការផ្តើមផលិតដាំដុះរហូតដល់ដំណាក់កាលចុងក្រោយនៃការកែច្នៃបឋម និងអនុវត្តកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម