លទ្ធផលគណៈកម្មការទី៥​ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លទ្ធផលគណៈកម្មការទី៥​ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍

បានផុស

នៅ

ភ្នំពេញ÷ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ នៅថ្ងៃទី១៦ ខែ កុម្ភៈ​ ឆ្នាំ២០២១ បានទ​ទួលជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គៀត  ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា​ បានបញ្ជាក់អំពីគោលបំណងនៃជំនួបពិភាក្សានានេះ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ជនបរទេសមិនមែនអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេស ដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនជាមួយអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែននៃប្រទេសជិតខាង ព្រមដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ស្តីពីច្បាប់អន្តោប្រវេសន៍។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត  ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំបានជ្រាបអំពី តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងសមិទ្ធិផល​របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០២០ ព្រមទាំងទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០២១ មានជាអាទិ៍៖ ១. ការដោះស្រាយបញ្ចប់វិបត្តិ នៃបញ្ហាជនបរទេសអន្តោប្រវេសន្ត ២. ពង្រឹងដំណើរការគ្រប់គ្រងការចេញចូលព្រះរាជាណាចក្រកម្ពុជា ៣. រៀបចំការគ្រប់គ្រង់វត្តមានជនបរទេសអន្តោប្រវេសន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៤. ត្រួតពិនិត្យ ជំរុញឱ្យជនបរទេសអន្តោប្រវេសន្ត គោរពច្បាប់ការងារ និង៥. ការដោះស្រាយបានល្អនូវបញ្ហាជនភៀសខ្លួន។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត  ច័ន្ទថារិទ្ធ បានបញ្ជាក់បន្ថែមថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដែលមានសារៈសំខាន់ក្នុងការរួមចំណែកការពារបូរភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់​ជា​ប្រចាំក្នុងការចង្អុលដឹកនាំដោយផ្កោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ រៀបចំធ្វើវិសោធនកម្មច្បាប់​ស្តីពី​អន្តោប្រវេសន៍ និងការកែសម្រួលបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា​ឱ្យបានសមស្របតាមសភាពការណ៍​បច្ចុប្បន្ន ពង្រឹងបន្ថែមលើការគ្រប់គ្រងទន្នន័យអ្នកដំណើរ ទិន្នន័យមុខសញ្ញាពង្រឹងប្រសិទ្ធភាព និងលទ្ធភាពការងារគ្រប់គ្រងការស្នាក់នៅក្នុងប្រទេសឱ្យកាន់តែច្បាស់លាស់ យកចិត្តទុកដាក់ចង្អុលដឹកនាំការងារជនភៀសខ្លួនប្រកបដោយភាពបត់បែន ឆ្លាតវៃបន្តខិតខំអភិវឌ្ឍ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យកាន់តែមានសមត្ថភាពថែមទៀតក្នុងការទទួលរ៉ាប់រងតួនាទី ភារកិច្ចរបស់ខ្លួនឱ្យឆ្លើយតបតាមសំណូមពរជំនាញ។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍រួចមក លោកជំទាវ ទី បូរ៉ាស៊ី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹង ប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានមួយដ៏សំខាន់សម្រាប់ឱ្យគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាពិសេសគណៈកម្មការទី៥ ដែលត្រូវចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលជាវិស័យ​សមត្ថកិច្ចរបស់គណៈកម្មការទី៥ព្រឹទ្ធសភា នៅតាមបណ្តាខេត្តដែលមានច្រកទ្វារព្រំដែន៕

អត្ថបទ៖ ប៉ាល់ សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services