ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសាន ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល
បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលត្រូវបានអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង រៀបចំឲ្យមានមធ្យោបាយ សម្រាប់ដឹកជញ្ជូនតាមផ្លូវទឹកត្រៀមបង្កា ដោះស្រាយជូនប្រជាពលរដ្ឋមានជំងឺឈឺថ្កាត់ ឬស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ត្រូវបញ្ជូនទៅមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់នៅក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋថា៖ អាជ្ញាធរស្រុកផ្តល់ម៉ាស៊ីនមួយគ្រឿងសម្រាប់បំពាក់ទូកជាមធ្យោបាយប្រើប្រាស់ ដើម្បីដឹកប្រជាពលរដ្ឋពេលមានជំងឺឈឺថ្កាត់ឆ្លងទន្លេសេសានទៅមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា។
លោកបន្តថា៖ ធុរកិច្ចនេះអាជ្ញាធរភូមិត្រូវសហការគ្នារៀបចំមធ្យោបាយនេះឡើងឱ្យបានឆាប់ងាយស្រួលក្នុងការជួយគ្នាទៅវិញទៅមក នៅតំបន់ឆ្ងាយដាច់ស្រយាល់ ជាពិសេសចំពោះស្រ្តីមានផ្ទៃពោះតែម្តង ពីព្រោះយើងសម្លឹងឃើញថា មានតែមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនេះទេ វាមានសុវត្ថិភាព បើយើងដឹកតាមផ្លូវគោកវារលាក់ ឬស្ត្រីមានផ្ទៃពោះអាចបង្កគ្រោះថ្នាក់ ទាំងគាត់ និងកូនរបស់គាត់។

លោក សី ប៊ុនស៊ាន មេភូមិតាឡាតបានបញ្ជាក់ថា៖ កិច្ចការងារនេះលោក និងសហការគ្នារៀបចំធ្វើទូកឱ្យមានគុណភាព សម្រាប់ដាក់ម៉ាស៊ីនដែលលោកអភិបាលស្រុកផ្តល់ឱ្យ ព្រោះនេះជាមធ្យោបាយមួយក្នុងការជួយគ្នា ក្នុងគ្រាមានទុក្ខលំបាក។
លោកទទួលស្គាល់ថា៖ នៅភូមិនេះពេលមានគ្រុនឈឺ ពិតជាលំបាកទៅរកសេវាសុខាភិបាល ព្រោះត្រូវឆ្លងទឹក ហើយប្រជាពលរដ្ឋមួយចំនួនគាត់ពុំមានទូកជាមធ្យោបាយទេ ភាពខ្វះខាតនេះហើយកន្លងមកបង្កឱ្យកើតមានគ្រោះថ្នាក់។
សូមបញ្ជាក់ថា៖ នេះជាដំណោះស្រាយមួយនៅចំពោះមុខ ដើម្បីសម្រួលភាពលំបាកដល់ប្រជាពលរដ្ឋយើងកំពុងរស់នៅ ភូមិឃុំតំបន់ឆ្ងាយដាច់ស្រយាល ពីមណ្ឌលសុខភាព ស្របតាមគោលការណ៍មនុស្សធ៌មរបស់កាកបាទក្រហមកម្ពុជាគឺមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ឡើយ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


