Connect with us

ព័ត៌មានជាតិ

ប្រកាស​ឲ្យ​បិទ​ក្លិប​កម្សាន្ត ខារ៉ាអូខេ រក​អ្នក​ពាក់ព័ន្ធ​ក្លិប N8

បានផុស

នៅ

សម្តេច​តេជោ​បាន​ប្រកាស​ឲ្យ​បិទ​ក្លិប​កម្សាន្ត និង​ទីស្នាក់នៅ​ប្រមូលផ្តុំ (Apartment) មួយ​ចំនួន​ដែល​សង្ស័យ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

សម្តេច​តេជោ​ស្វែងរក​អ្នក​ដែលពាក់ព័ន្ធ ក្លិប N8 ដែល​ជា​សំបុក​ដែល​បង្ក​ការ​ឆ្លង​កូវីដ ១៩ រួម​ទាំង​អគារ​ស្នាក់នៅ (Apartment) ដែល​សង្ស័យ​ពីរ​មាន​អ្នក​ឆ្លង​កូវីដ ១៩។

ត្រឹម ១០ ម៉ោង កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវីដ​ចំនួន​ ៣២ ករណី។ នេះ​បើ​តាម​ការ​ប្រកាស​សម្តេច​តេជោ ហ៊ុន សែន​។

សម្តេច​បានហៅ​ព្រឹត្តិការណ៍​ឆ្លង​ដ៏​ច្រើន​មិន​ធ្លាប់​មាននេះ​ជា​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ សម្តេច​បាន​បញ្ជាក់​ថា ដើមហេតុនៃការ​ឆ្លង​នេះ​កើត​ឡើង បន្ទាប់​ពី​រក​ឃើញ​អ្នក​សុំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​វិជ្ជមាន​កូវីដ ១៩។

យប់មិញ​បាន​ធ្វើ​តេស្ត​ទាំង យប់​មាន ២៨​ករណី និង​រកឃើញ ០៤ ករណី​ទៀត​ សរុប​ទាំង​អស់ ៣២ ករណី៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម