ព័ត៌មានជាតិ
កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានចំនួនអ្នកស្រឡាញ់ភេទដូចគ្នាប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស ដែលពួកគេទាំងនោះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Jean-Marc BERTHON ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា កាលពីរសៀលថ្ងៃទី ២២ មីនា លោកទេសរដ្ឋមន្ត្រី បានបន្តថា ករណីឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៩ មានចំនួន ៧៨០ ករណី និងនៅឆ្នាំ ២០២២ មានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០ ករណី ក្នុងនោះ ៦០០ ករណី ជាអ្នកស្រឡាញ់ភេទដូចគ្នា។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា «នេះជាកង្វល់ដែលយើងកំពុងសម្រួចទិសដៅទៅធ្វើការជាមួយយុវវ័យ។ នៅកម្ពុជា យើងបានធ្វើការឈានមុខក្នុងការគាំពារសង្គមដល់ប្រជាជនគន្លឹះ ក្នុងនោះនារីបម្រើសេវាកម្សាន្តទទួលបានបណ្ណ ប.ស.ស ពេលដែលមានជំងឺទៅព្យាបាលដោយមិនបង់ប្រាក់។ អ្នកផ្ទុកមេរោគអេដស៍ ក៏ត្រូវបានទទួលស្គាល់ថា ជាប្រជាជនក្រីក្រ និងបានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម និងប្រាក់ឧបត្ថម្ភផងដែរ»។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ចំណុចដែលខុសពីប្រទេសផ្សេង គឺ កម្ពុជា បានអនុញ្ញាតឱ្យមានតំណាងប្រជាជនគន្លឹះនៅគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឱ្យពួកគាត់លើកបញ្ហាមកបង្ហាញយើងដើម្បីដោះស្រាយ។ លើសពីនេះទៀត កម្ពុជា មិនមានការរំលោភបំពាន ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ដែលត្រូវដាក់ឱ្យអនុវត្តចាប់ពីពេលនេះតទៅ។ ចំពោះគោលដៅ ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន ៨៦-៩៩-៩៨ គឺបានលើសគោលដៅទី ២ និងទី ៣។ ប៉ុន្តែយើងត្រូវការខិតខំធ្វើឱ្យសម្រេចគោលដៅទី ១។

ក្នុងជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណកម្ពុជា ដែលមានការយកចិត្តទុកដាក់ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលយកអនុសាសន៍របស់អង្គការសហប្រជាជាតិអំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ បារាំង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ហើយបារាំង មានកិត្តិយសជាប្រទេសទី ២ ដែលផ្តល់ជំនួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕
អត្ថបទ ៖ សំអឿន


-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


