ព័ត៌មានជាតិ
សមត្ថកិច្ចបង្ខំចិត្តបិទទ្វារភោជនីយដ្ឋានឡូហ្សិក ក្រោយរកឃើញបុរសម្នាក់ឆ្លងកូវីដមានប្រពន្ធធ្វើការនៅទីនោះ
ករណីបុរសម្នាក់រស់នៅក្នុងក្រុងតាខ្មៅ មានវិជ្ជមានកូវីដ១៩ នឹងមានភរិយាបម្រើការងារនៅភោជនីយដ្ឋានឡូហ្សិក ស្ថិតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅ។
រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា ភោជនីយដ្ឋានឡូហ្សិក ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នឹង KTV ក្លឹបកម្សាន្តផ្សេងទៀត នៅក្នុងក្រុងតាខ្មៅ។
រដ្ឋបាលខេត្តបញ្ជាក់ថា “ត្រូវបិទជាបណ្តោះអាសន្នភោជនីយដ្ឋានឡូហ្សិក ពាក់ព័ន្ធនឹងសហគមន៍ ២០ កុម្ភៈ និង KTV ក្លឹបកម្សាន្តផ្សេងទៀត នៅក្នុងក្រុងតាខ្មៅ នឹងត្រូវធ្វើការត្រួតពិនិត្យឲ្យបានម៉ឹងម៉ាត់ជាប្រចាំ”។
ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥ នាក់ សុទ្ធសឹងជាជនជាតិចិន។
រាជរដ្ឋាភិបាលបានចេញវិធានការបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយធ្វើការបិទសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល ២ សប្តាហ៍ ព្រមទាំងបិទទីតាំងជាច្រើនផ្សេងទៀតក្នុងពេលដែលសភាពការណ៍កូវីដកាន់តែកើនឡើង៕

អានពិស្តារ៖

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


