ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូមួយខ្សែ ក្លាយទៅជាផ្លូវដីហុយជង្ហុកធំៗ ពលរដ្ឋស្នើអាជ្ញាធរជួយជុសជុលឡើងវិញ
អាជ្ញាធរបានត្រឹមតែឆ្លើយថា ជាផ្លូវគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខណះផ្លូវមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥៦ ត្រង់ចំណុចខ្លោងទ្វារវត្តរលំជ្រៃដល់ភូមិគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមានប្រវែងជាង ៥ ពាន់ម៉ែត្រដែលជាប្រភេទផ្លូវក្រាលកៅស៊ូកំពុងរងការខូចខាតក្លាយទៅជាផ្លូវដីហុយជង្ហុកធំ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរទៅមកនិងដឹកកសិផល។


លោក ហួន ហាំង ពលរដ្ឋមានទីលំនៅតាមផ្លូវខាងលើបានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែងជាង ៥ ពាន់ម៉ែត្ររងការខូចធ្ងន់ធ្ងរជាង ២ ឆ្នាំមកហេីយ មិនឃើញខាងណាមកធ្វើឡើងវិញទេ ធ្វើឲ្យពលរដ្ឋជួបការលំបាកធ្វើដំណើរជាពិសេសអ្នកនៅសងខាងផ្លូវរងនៅដីហុយជាប្រចាំនៅខែប្រាំ។ តែបើខែវស្សាវិញកាន់តែពិបាកធ្វើដំណើរដោយជង្ហុកធំៗទឹកដក់ពេញផ្លូវ។
ដោយសារតែមិនមានការអេីពេីយកចិត្តទុកដាក់ពីអាជ្ញាធរ ពលរដ្ឋបានរៃគ្នាប្រមូលថវិកាជួសជុលតែធ្វេីមិនបានប៉ុន្មាន ក៏ខូចទៅវិញព្រោះនៅទីនេះសំបូរឡានស្រូវ និងឡានដឹងដំឡូបើកឆ្លងកាត់ បេីជួសជុលមិនតាមលក្ខណះបច្ចេកទេសទេគឺមិនជាប់ឡេីង។
លោកក៏បានអំពាវនាវដល់អាជ្ញាធរពាក់ពាន្ធ័មេត្តាជួយជួសជុលផ្លូវនេះឡេីងវិញ ដេីម្បីឲ្យពលរដ្ឋមាណជា ៥ ភូមិមានដូចជា ភូមិកាប់ចោរ.ភូមិគោកស្វាយ .ភូមិរលំជ្រៃ .ភូមិថ្មី .និងភូមិគោកឋិន បានធ្វេីដំណេីរស្រួលជាពិសេសសិស្សានុសិស្សបានធ្វេីដំណេីរទៅសាលា មានភាពងាយស្រួល និងការទៅរកសេវាព្យាបាលសុខភាពឲ្យបានទាន់ពេលវេលាផងដែរ។

ជាមួយបញ្ហាផ្លូវនេះ លោក អែម សុខា អភិបាលស្រុកថ្មពួកទទួលស្គាល់ ផ្លូវមួយខ្សែដែលពលរដ្ឋលើកឡើងពិតជារងការខូចខាតពិតមែន។
លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវប្រវែងជាង ៥ ពាន់ម៉ែត្រពីចំណុចខ្លោងទ្វាវត្តរលំជ្រៃទៅដល់ភូមិគោកកឋិននោះ ជាគម្រោងរបស់មន្ទីអភិវឌ្ឍន៍ និងជនបទខេត្តបន្ទាយមានជ័យ ហើយលោកក៍បានទៅជួបពិភាក្សាជាមួយខាងមន្ទីរជំនាញតើជួសជុលឬកសាងនៅពេលណា ព្រោះឃើញជាក់ស្តែងហើយផ្លូវបានរងការខូចខាត។
លោកបន្តថា ជុំវិញផ្លូវជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទក្នុងខេត្តបន្ទាយមានជ័យ ស្ទើរតែខូចគ្រប់ខ្សែដោយខាងមន្ទីរអភិវឌ្ឍន៍ក៍បានធ្វើរបាយការណ៍ស្នើទៅក្រសួងអភិវឌ្ឍន៍ជនបទដែរ តែខាងក្រសួងមិនធ្លាក់គម្រោងមកឡើយ។
អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


