Connect with us

ព័ត៌មានជាតិ

សំនួរ ស្រ្តី​ឆ្លង​​កូវីដ​​មុន​​ពេល​​ទៅ​ចូលរួម​មង្គល​ការនៅ​​ព្រៃវែង ឬ​​​ឆ្លង​​ពេល​ក្រោយ​មក​ទៀត?

បានផុស

នៅ

ស្រ្តី​ជា​នគរបាលមួយ​រូប ត្រូវ​បាន​ក្រសួង​សុខាភិបាល​បញ្ជាក់​ថាមាន​វិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ មុន​ប្រកាស​មាន​វិជ្ជមាន​វិរុស​កូវីដ ១៩ កាល​ពី​ថ្ងៃ ១៧ កុម្ភៈ ២០២១ ស្រ្តី​រងគ្រោះ​ ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​មួយ​នៅ​ខេត្តព្រៃវែង មាន​វត្តមាន​មនុស្ស​រាប់រយ​នាក់​។

អាជ្ញាធរ​កំពុង​មានការ​បារម្ភ​ តើ​ស្រ្តី​រូប​នេះ​បាន​ឆ្លងកូវីដ​មុនទៅ​ចូលរួម​ពិធីមង្គលការ​នោះ ឬ​ឆ្លង​ពេល​ក្រោយ​មក​ទៀត? បើ​ស្រ្តី​រូប​នេះ​ឆ្លង មុន​ទៅ​ចូលរួម​ពិធី​មង្គលកាលនេះ បង្ក​ហានិភ័យ​ខ្ពស់ ដោយសារ​មាន​​ពាក់ព័ន្ធ​មនុស្ស​ជា​ច្រើន រួម​ទាំង​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​កម្មវិធី​មាន​ទាំំងគ្រូ​បង្រៀន​ ដែល​អាច​ចម្លង​ដល់​សិស្ស​ថែម​ទៀត។

អភិបាលរងខេត្តព្រៃវែងលោកចាន់ ថា បានប្រាប់កម្ពុជាថ្មីនៅ​រសៀលនេះថា បន្ទាប់ពីស្រាវជ្រាវមាន​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោលចំនួ​ន​ ៤១ នាក់ ត្រូវ​បាន​ធ្វើ​តេស្ត និងនាំ​ទៅធ្វើ​ចត្តាឡីស័ក។

លោក​ថា ក្នុង​ពិធី​មង្គលការ​មាន​ភ្ញៀវ​ចូលរួមជាង ៨០០ នាក់ តែ​ជនរងគ្រោះ​ពាក់ព័ន្ធ​តែ​មនុស្ស​មួយ​ចំនួ​ន​តូច​ប៉ុណ្ណោះ។លោក​អភិបាល​ស្រុក​បាន​រៀបរាប់​ហេតុការណ៍​នោះ​ថា ស្រ្តី​រងគ្រោះ​បាន​មក​ដល់រោងការនៅវេលាម៉ោង ១២ថ្ងៃត្រង់នៅ​ថ្ងៃ ១៧ កុម្ភៈ ២០២១ ដោយមានអ្នករួមដំណើរចំនួន ៤នាក​់​ទៀត។ អ្នកទាំង ៥នាក់ ពេលមកចូលរួម​​ពិធី​មង្គលការ​មិនបានទៅពិសាអាហារនៅក្នុងរោងទេ គឺហូបនៅផ្ទះការ​តែ​ម្តង។ ក្នុង​តុទទួលទានអាហារ​នោះ គ្មានអ្នកណាចូលរួមក្រៅពី​ជនរងគ្រោះ និង​មិត្តភ័ក្ក។ ជនរងគ្រោះនិង​អ្នក​រួមដំណើរ​បាន​ចាកចេញទៅ​វិញ​នៅ​វេលា​ម៉ោង​ ៤ រសៀល។

ក្រសួង​សុខាភិបាលបានប្រកាស​ករណី​​​ផ្ទុះ​កូវីដ​ក្នុង​សហគមន៍ ២០ កុម្ភៈ នៅ​រសៀល​ថ្ងៃ ១៩ និង​ប្រកាស​ជា​ផ្លូវការ​នៅ​ព្រឹកថ្ងៃ ២០ កុម្ភៈ ដែល​មានអ្នកឆ្លង ២១ នាក់។

បើ​តាម​ស្រ្តី​រងគ្រោះ​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​គឺ​នៅ​ថ្ងៃ ២១ កុម្ភៈ គឺ​ក្រោយ​ផ្ទុះ​ក្នុង​សហគមន៍ ២ ថ្ងៃ និង ៤ ថ្ងៃ​ក្រោយ​ស្រ្តី​រូប​នេះ​បាន​ទៅ​ចូលរួមពិធីមង្គលការ។

ចម្ងល់​តើ​ស្រ្តី​រូ​បនេះ​អាច​ផ្ទុក​កូវីដ ១៩ មុនថ្ងៃ​ទៅ​ចូលរួមពិធី​មង្គលការ ឬ​ឆ្លង​ពេល​ក្រោយ​មក​ទៀត?

គួរ​បញ្ជាក់​ថា ស្រ្តី​ជន​រងគ្រោះមាន​ឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ តួនាទីជានគរបាល​ស្នាក់នៅខុនដូ Skyline Dumex បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ហាមដាច់ខាតដាក់ កាតព្វកិច្ចឱ្យអាណាព្យាបាល់បង់ថ្លៃ សម្រាប់ការសិក្សាជំនាន់ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ម្ដាយឳពុកខ្លះកាន់ជើងកូនពេក ប្រើហ្វេសប៊ុកជះកំហឹង ដាក់គ្រូបង្រៀនព្រោះប្រដៅកូនខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការទំនាក់ទំនងរវាងអាណាព្យាបាលជាមួយសាលារៀន  

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានីបញ្ចេញរថយន្តក្រុង ៤៥៥ គ្រឿង ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម