ព័ត៌មានជាតិ
ខេត្តកណ្តាលត្រៀមសាលាមួយកន្លែងទៀតមានចំណុះ១០០គ្រែសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក
រដ្ឋបាលខេត្តកណ្តាលបានសម្រេចយកសាលាវិទ្យាល័យហ៊ុនសែនតាខ្មៅមួយកន្លែងទៀតដែលអាចផ្ទុកគ្រែបានចំនួន១០០គ្រែសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កដើម្បីត្រៀមដាក់ប្រជាពលរដ្ឋដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកវេជ្ជបណ្ឌិត គួយប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងថា ការជ្រើសរើសយកសាលាវិទ្យាល័យហ៊ុនសែននេះ ដោយសារសាលានេះមានលក្ខណៈធំទូលាយអាចដាក់មនុស្សបានច្រើនដែលអាចដាក់គ្រែបានរហូតដល់១០០គ្រែ។
លោកបានបន្តថា រហូតមកដល់ពេលនេះខេត្តនៅមិនទាន់មានការខ្វះខាតមណ្ឌលចត្តាឡីស័កនៅឡើយទេ។ ប៉ុន្តែដើម្បីបង្ការទុកជាមុនទើបរដ្ឋបាលខេត្តបានស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡា វិទ្យាល័យហ៊ុនសែនតាខ្មៅនេះ សម្រាប់ត្រៀមធ្វើជាមណ្ឌលចត្តាឡីស័ក។

ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា រដ្ឋបាលខេត្តបានត្រៀមមន្ទីរពេទ្យជ័យជំនះសម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩ផងដែរ។

លោកបានបន្ថែមថា «ដោយទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យមន្ទីររៀបចំមន្ទីរពេទ្យជ័យជំនះនេះត្រៀមបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ១៩នៅពេលដែលមានអ្នកជំងឺកើនឡើង»។
លោកបានបញ្ជាក់ថាមន្ទីរពេទ្យនេះអាចដាក់គ្រែអ្នកជំងឺបានចំនួន៥០គ្រែហើយមន្ទីរពេទ្យក៏បានបណ្តុះបណ្តាលដល់គ្រូពេទ្យរួចហើយផងដែរ។

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលដែលបានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលចត្តាលីស័ក នៅមន្ទីរពេទ្យជ័យជំនះកាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានណែនាំដល់មន្ទីរសុខាភិបាល និងប្រធានពេទ្យជ័យជំនះ ត្រូវធ្វើការសម្អាតនូវអគារដែលបានត្រៀមទុក ព្រមទាំងរៀបចំនូវសម្ភារៈ គ្រឿងបរិក្ខារពេទ្យ បន្ទប់ទឹក សម្រាប់ត្រៀមបង្ការ ក្នុងករណីមានការកើនឡើង នៅប្រជាពលរដ្ឋដែលបានប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះផងដែរ។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១កុម្ភៈឆ្នាំ២០២១នេះខេត្តកណ្តាលមានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៦៥០នាក់និងបានយកសំណាក់ទៅធ្វើតេស្តចំនួន២៧១នាក់ក្នុងនោះមាន១នាក់ឆ្លងជំងឺកូវីដ១៩៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


