ព័ត៌មានជាតិ
តម្លៃស្រូវនៅខេត្តព្រៃវែង នាំចេញទៅលក់នៅវៀតណាម មានទីផ្សារល្អ កសិករបានផលចំណេញ
កសិករមួយចំនួននៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ផ្ដើមប្រមូលផលស្រូវបណ្ដើរៗ នាំចេញយកទៅលក់នៅប្រទេសវៀតណាម ខណៈកសិករអះអាងថា តម្លៃស្រូវប្រាំងនៅឆ្នាំនេះ ទទួលបានថ្លៃខ្ពស់ ដែលអាចឱ្យកសិករទទួលផលចំណេញ។
លោក បឿន បូណា កសិករនៅក្នុងឃុំកោះសំពៅ បានប្រាប់ថា រូបលោកមានផ្ទៃដីធ្វើស្រែចំនួន ១០ ហិកតា ដែលក្នុង១ ហិកតាអាចប្រមូលផលប្រមាណពី ៥ តោន ទៅ ៦ តោន។

លោកបូណាបញ្ជាក់ថា តម្លៃទីផ្សារស្រូវបច្ចុប្បន្ននាំទៅវៀតណាម អាចលក់បានប្រមាណ ១ ៣០០ រៀល/គីឡូក្រាម ដែលជាតម្លៃល្អជាងឆ្នាំមុន ធ្វើឱ្យរូបលោកអាចទទួលបានផលចំណេញនៅឆ្នាំនេះ។
លោក សំ សាន់ កសិករនៅភូមិអំពៅព្រៃ ក៏បានប្រាប់ឱ្យដឹងនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះដែរថា លោកធ្វើស្រូវប្រាំងប្រមាណ ២ ទៅ ៣ ហិកតា ដែលក្នុងមួយហិកតា ទទួលបានទិន្នផល ៦ តោន ខណៈតម្លៃស្រូវល្អប្រសើជាងឆ្នាំមុន។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឱ្យដឹងថា ត្រឹមរយៈពេល ២២ ថ្ងៃ នៃខែមករា ខេត្តព្រៃវែង បាននាំចេញស្រូវក្រៅផ្លូវការទៅកាន់ប្រទេសវៀតណាម សរុបប្រមាណ ១៦៦.៤៧២តោន ដោយរកចំណូលបានសរុបប្រមាណ ៥៤,៨១ លានដុល្លារអាមេរិក។
របាយការណ៍ដដែលនេះ បង្ហាញថា តម្លៃស្រូវជាមធ្យម ស្រូវ IR504-04 តម្លៃ ១.៣៥០៛/គីឡូក្រាម និងស្រូវ OM5451 តម្លៃ ១៣៥០៛/គីឡូក្រាម។ ចំពោះការនាំស្រូវទៅលក់នៅប្រទេសវៀតណាម គឺមានច្រកពីរសំខាន់ៗ គឺច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច និងងច្រកអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


