ព័ត៌មានជាតិ
ខេត្តព្រៃវែងនាំចេញស្រូវទៅវៀតណាម ជាង ៤០ ម៉ឺនតោននាដើមឆ្នាំនេះ
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ខេត្តព្រៃវែង បាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមប្រមាណជាង ៤៦ ម៉ឺនតោន(៤៦៥,៥៩៨ ) ខណៈតម្លៃស្រូវ OM5451 បានធ្លាក់ចុះតម្លៃពី ១.៣៥០ រៀល មកនៅ ១.០២០ រៀល/គីឡូក្រាមនៅខែកុម្ភៈ។

នៅក្នុងដើមខែមករា ឆ្នាំ២០២៤ មន្ទីរកសិកម្មសន្និដ្ឋានថា ស្រូវប្រាំងដាំដុះលើផ្ទៃដីស្រូវវស្សាប្រមាណ ៣៨,៨៣៧ ហិកតា អាចប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនៅចុងរដូវ។
ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះរដ្ឋបាលខេត្តព្រៃវែងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយអន្តរាគមន៍ដោយបានបូមទឹកស្រោចស្របសង្រោះលើផ្ទៃដីស្រែកសិករបានប្រមាណ ៣.៧២៩ហិកតា ប្រឡាយវៃគោទី១ នឹងប្រឡាយវៃគោទី២៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


