Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាឱ្យមេបញ្ជាការចូលកាន់តំណែងថ្មី ត្រូវបន្កការ​ងារឱ្យកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២៤ លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់បទបញ្ជាឱ្យមេបញ្ចាការកងរាជអាវុធហត្ថចូលកាន់តំណែងថ្មី ត្រូវរួមគ្នាបង្កើនអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីការពារសន្តិភាពនិងសេចក្តីសុខជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា៖ មេបញ្ជាការចូលកាន់តំណែងថ្មីត្រូវដឹកនាំបំពេញការងារឱ្យកាន់តែរីកចម្រើន អភិវឌ្ឍអង្គភាពនិងធ្វើឱ្យមន្ត្រីក្នុងអង្គភាពមានជីវភាពល្អប្រសើរឡើង ប្រកបដោយភាពទទួលខុសត្រូវដូចទិសស្លោកថា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោពរ បទល្មើសត្រូវតែបង្ក្រាប និងពាក្យមួយឃ្លាទៀត ជួយគិតជួយធ្វើ រួមគ្នាទទួលខុសត្រូវ។

លោកនាយឧត្តមសេនីយ៍មេបញ្ជាការមានប្រសាសន៍បន្ថែមថា៖ ដើម្បីជាតិយើងរុងរឿងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរខេត្ត មន្ទីរអង្គភាពឱ្យកាន់តែរឹងម៉ាំបន្ថែមទៀត ដើម្បីបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យកាន់តែមានឧត្តមភាព និងបម្រើប្រជាពលរដ្ឋដោយឥតរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកនាយឧត្តមសេនីយ៍បន្តថា៖ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើនឡើងគឺដោយសារសន្តិភាព ហើយយើងទាំងអស់គ្នា មានវត្តមានបានកំពុងបម្រើការងារសព្វថ្ងៃនេះ ក៏ផ្តើមចេញពីសុខសន្តិភាព ដែលអគ្គមគ្គុសទេសដ៍ថ្លៃថ្លាគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយលរដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារកបានមកដោយលំបាកបំផុត។

ឆ្លើតតមនឹងការផ្តល់មុខតំណែងនេះ លោកឧត្តមសេនេយ៍ត្រីសេងសុភាពមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្តេជ្ញាខិតខំប្រឹងប្រែងដឹកនាំធ្វើឱ្យអង្គភាពមានការអភិវឌ្ឍរីកចម្រើន និងតម្រង់ទិសក្នុងកិច្ចសហប្រតិបត្តិការ បង្ការ  បង្រ្កាប សង្គ្រោះ ដោយអនុវត្តទៅតាមគោលការណ៍ច្បាប់ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។

សូមបញ្ចាក់ថា៖ ពិធីប្រកាសតែតាំង និងផ្លាស់ប្តូរមុខតំណែងនេះ ត្រូវបានផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៅបម្រើការងារនៅបញ្ជាការដ្ឋានរាជអាវុធហត្ថលើផ្ទៃប្រទេស និងតែងតាំងលោក​ឧត្តមសេនេយ៍ត្រី សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជំនួសវិញ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម