ព័ត៌មានជាតិ
មួយព្រឹកឆ្លង ៤០ នាក់ ប្រើប្រាស់មន្ទីរពេទ្យ ៤ ព្យាបាលអ្នកឆ្លងកូវីដ ១៩
ឆ្លងមួយព្រឹក ៤០ នាក់ ក្រសួងសុខាភិបាលបានចាត់ចែងមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៤ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាលសម្រាប់ព្យាលបាលអ្នកឆ្លងកូវីដ ១៩។

មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ០៤ ដែលត្រូវប្រើប្រាស់យកទៅព្យាបាលអ្នកឆ្លងកូវីដទាំង ៤០ នាក់នៅព្រឹកនេះមាន៖
>មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
>មណ្ទលសុខភាពចាក់អង្រែ
>មជ្ឍមណ្ឌលជាតិកម្ងាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ
>មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល
របាយការណ៍របស់ក្រសួងសុខាភិបាលនៅព្រឹកនេះ មានអ្នកឆ្លងកូវីដ ៤០ នាក់ទៀត ក្នុងនោះ ៣៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ អ្នកឆ្លងទាំង ៣៨ នាក់ ភាគច្រើនជាជនជាតិចិន និងមានជនជាតិខ្មែរ ០១ នាក់ និងវៀតណាម ០១ នាក់។ ចំណែកអ្នកឆ្លង ០២ នាក់ទៀត ជាអ្នកដំណើរមកពីក្រៅ។
នៅថ្ងៃនេះដែរ កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទីពីរលើការបង្ការកូវីដ ១៩ ដល់មន្រ្តីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធ។ ការចាក់វ៉ាក់សាំងដូសទីពីរនេះ រៀបចំនៅទីតាំងចំនួន ៤ មាន៖
១.មន្ទីរពេទ្យកាល់ម៉ែត ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២.មន្ទីរពេទ្យព្រះអង្គឌួង ៖ ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
៤.មន្ទីរពេទ្យកុមារជាតិ ៖ អ្នកសារព័ត៌មាន
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


