Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ខ្ញុំ ពិតជាមាន​មោទនភាពចំពោះថ្នាក់ដឹកនាំដែលជាឥស្សរជនគំរូ»

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លើក​ឡើង​ថា «ក្នុង​នាម​ជា​ប្រជាជន​កម្ពុជា​មួយ​រូប ខ្ញុំ ពិត​ជា​មាន​មោទនភាព​ចំពោះ​ថ្នាក់ដឹកនាំ ដែល​ជា​ឥស្សរជន​គំរូ ក្នុង​បេះដូង​ខ្ញុំ លើស​ពី ឪពុក នោះ គឺ សម្ដេច​តេ​ជោ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​បន្ត​ថា សម្ដេច មិន​ត្រឹមតែ​បាន​លះបង់​កម្លាំងកាយ​ចិត្ត ញើស​ឈាម ប្រាជ្ញា ស្មារតី និង​យក​ជីវិត​ជាដើម​ទុន​ស្ទើរ​ពេញ​មួយ​ជីវិត​សម្រាប់​ប្រជាជាតិ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​លោក​តែងតែ​មាន​ទឹកចិត្ត​ភក្ដី​ភាព ស្មោះសរ បរិសុទ្ធ ពោរពេញ​ដោយ​ធម៌ និង​ក្តី​សប្បុរស​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន។ ទន្ទឹម​នេះ ឯកឧត្ដម ក៏​ពិត​ជា​មាន​ក្តី​រំភើប​ចំពោះ​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​សហការ វេញ​ត្របាញ់​គ្នា​ជា​ធ្លុង​មួយ ក្នុង​ស្មារតី ខ្មែរ​តែមួយ អនាគត​តែមួយ មិន​ថា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែម​ថា ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ក្រោម​មូលបទ«​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​» ជា​ព្រឹត្តិការណ៍​សប្បុរសធម៌​ប្រវត្តិសាស្ត្រ​មួយ​ដ៏​រំភើប និង​គួរ​ជាទី​មោទនៈ​របស់​កម្ពុជា។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បន្ថែម​ទៀត​ថា ប្រជាជន​កម្ពុជា បាន​បន្ត​បង្ហាញ​ស្មារតី​សាមគ្គីភាព ភាតរភាព ដែល​ជា​ភាសា​បេះដូង​សម្រាប់​កម្ពុជា តាមរយៈ​ការ​ស្ម័គ្រចិត្ត​ចូលរួម​ប្រកួត និង​ចូលរួម​គាំទ្រ​ការ​ប្រកួត​កីឡា​យ៉ាង​ច្រើន​កុះករ ព្រមទាំង​ការ​ចូលរួម​បរិច្ចាគ​ដើម្បី​កុមារ​កម្ពុជា ជូន​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន និង​គ្រួសារ​យុទ្ធជន​ពលី ២០ គ្រួសារ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម