Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ​ព្រែក​ព្នៅប្រគល់ម៉ាស់ ជា​អំ​ណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូនរដ្ឋបាល​សង្កាត់​ទាំង​៥ ​​

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅបានប្រគល់ម៉ាស់ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​អធិការ​នគរបាល​ខណ្ឌ​ កងរាជ​អាវុធហត្ថ​ខណ្ឌ ​រដ្ឋបាល​សង្កាត់​ទាំង​៥ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ (Covid19) ជាពិសេស​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សហគមន៍​ក្រីក្រ ក្រោម​អធិបតីភាព​

​លោក​សុខ សម្បត្តិ អភិបាលនៃ​គណ​អភិបាលខណ្ឌ​ព្រែក​ព្នៅ លោក ​ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌនិង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀតផង​ដែរនា​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នោះដែរ លោក​សុខ សម្បត្តិ បាន​លើកឡើងថា ប្រជាពលរដ្ឋ​រស់នៅក្នុងសហគមន៍​ក្រីក្រ និង​ប្រជាពលរដ្ឋ ដែល​រស់នៅបន្ទប់​ផ្ទះជួល ក្នុង​រដ្ឋបាល​សង្កាត់​ទាំង​៥ទទួលបាន​ម៉ាស់​ក្រណាត់​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារបស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណាចក្រ​កម្ពុជាស្មើរៗ​គ្នា​។​

ជាមួយគ្នានេះដែរ លោក​អភិបាលខណ្ឌក៏បាន​អំពាវនាវ​ដល់​លោក លោកស្រីដែលជា​ប្រធាន​ក្រុម​ការ​ងារ​ចុះជួយ​សង្កាត់​ទាំង​៥ចូលរួម​ចែក​ម៉ាស់ ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុងសហគមន៍​ក្រីក្រ និង​ប្រជាពលរដ្ឋ ដែល​រស់នៅបន្ទប់​ផ្ទះជួល តាម​សង្កា​ត់រៀងៗ​ខ្លួន និង​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់បន្ត​យកចិត្តទុកដាក់​ការពារ រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិ​បាល ដើម្បី​ចូលរួម​ទប់ស្កាត់​បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ កូ​វីដ​-១៩ ទាំងអស់គ្នាដោយ​ផ្តើមចេញពី​ខ្លួន​យើង ហើយ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទាំងអស់គ្នា​នូវ​អនុសាសន៍​សម្តេច​តេ​ជោ ៣​កុំ​ កុំ​ចូល​កន្លែង​បិត​ជិត កុំ​នៅ​កន្លែង​ទីប្រជុំជន​(​មនុស្ស​ច្រើន​) កុំ​ចាប់ដៃគ្នា​ និង​៣​ការពារ ត្រូវ​ពាក់​ម៉ាស​ត្រូវ​លាង​សម្អាត​នៅ​ភាពកខ្វក់​ជាមួយនិង អាកុលជែ​ល ឬ​សាប៊ូនិង​រក្សា​គម្លាត​ចាប់ពី​១.៥​ម៉ែត្រ​។

​គួបញ្ជាក់ថា ម៉ាស់ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជាយកមក​ចែកជូន​នាពេលនេះ​ មាន​អធិកា​រនគ​របា​លខណ្ឌ​ចំនួន​២០០០​ម៉ាស​ កងរាជអាវុធហត្ថ​ខណ្ឌ​ចំនួន​២០០០​ម៉ាស សង្កាត់​ទាំង​៥​ទទួលបាន​ក្នុង​១​សង្កាត់​២០០០​ម៉ាស់ សហគមន៍​ទទួលបាន​១០០០​ម៉ាស ការិយាល័យ​ទាំង​១១​ក្នុង​១​ការិយាល័យ​ទទួលបាន​១០០​ម៉ាស​ផងដែរ​៕

អត្ថបទ​ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម